ស្ត្រីម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងត្រពាំង
ភ្នំពេញ : ប្រជាពលរដ្ឋបានប្រទះឃើញស្ត្រីម្នាក់ មានអាយុប្រមាណជាង 40 ឆ្នាំបានដេកស្លាប់ ក្នុងត្រពាំងកណ្ដាលវាល នាព្រឹកថ្ងៃទី 14 ខែវិច្ឆិកា ឆ្នាំ 2022 ស្ថិតនៅភូមិសិលា សង្កាត់ទាន ខណ្ឌដង្កោ ។
ចំពោះករណីស្ត្រីដេកស្លាប់នេះយើងនៅមិនទាន់ដឹងព័ត៌មានច្បាស់ការថាបណ្ដាលមកពីអ្វី នោះទេ។ បើតាមការបញ្ចក់ពីស្ត្រីជាកូនជនរងគ្រោះបានឱ្យដឹងថា ម្ដាយរបស់ខ្លួនបានជិះកង់ចេញពីផ្ទះតាំងពីព្រលឹមដើម្បីទៅមើលស្រែតែជាអកុសល ព្រឹកឡើងត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងទឹកបង្ករការភ្ញាក់ផ្អើលប្រជាពលរដ្ឋផ្សេង និងសមត្ថកិច្ច។ ជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យ និងរកមូលហេតុការស្លាប់បណ្ដាលមកពីអ្វី៕