ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណកងកម្លាំងគ្រប់ប្រភេទ ដែលបានការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងកិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ៖ ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក សូមថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ ដែលបានចូលរួមបំពេញភារកិច្ច ក្នុងការការពារសន្ដិសុខ .សុវត្ថិភាព .និងសណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានជោគជ័យយ៉ាងល្អប្រសើរ។
បើយោងតាមរយៈ Facebook ផ្លូវការរបស់ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកបានគូសបញ្ជាក់បែបនេះថា [លោកសូមថ្លែងអំណរគុណចំពោះកងកម្លាំងទាំងអស់ដែលបានចូលរួម លះបង់មិនខ្លាចនឿយហត់ និងបំពេញភារកិច្ចក្នុងការការពារសុខសុវត្ថិភាពជូនដល់ថ្នាក់ដឹកនាំ និងគណ:ប្រតិភូចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ ដែលប្រទេសយេីងធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពជោគជ័យ និងបរិយាកាយដ៏រីករាយបំផុត]។
គួរជម្រាបថា កម្ពុជាក្នុងនាមម្ចាស់ផ្ទះ និងប្រធានអាស៊ាន ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានបិទបញ្ចប់ទៅប្រកបដោយភាពជោគជ័យ ជាមួយនឹងការសម្រេចបាននូវឯកសារសំខាន់ៗ មួយចំនួនដែលជាកិត្យានុភាពរបស់ប្រទេសកម្ពុជា ។
រីឯបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយជាទូទៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលនេះ គឺត្រូវបានធានាយ៉ាងល្អប្រសើរមិនមានបាតុភាពអ្វីកើតឡើង ដែលរារាំងដល់ការងារកិច្ចប្រជុំនោះឡើយ។
ចំនួនកងកម្លាំងដែលបានចូលរួមការពារ សន្ដិសុខ .សណ្ដាប់ធ្នាប់ មានចំនួន១ម៉ឺននាក់ជាង ក្នុងនោះក៏មានទាំងកងកម្លាំងនគរបាលជាតិ. កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទផងដែរ ហើយកងកម្លាំងទាំងអស់នេះមកពីស្ថាប័ន ចំនួន១៤។។
