នាយករដ្ឋមន្រ្តីថៃ បានចាកចេញពីកម្ពុជាហើយ ក្រោយពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ៖ ឯកឧត្ដម ប្រាយុទ្ធ ចាន់អ៊ូឆា នាយករដ្ឋមន្រ្តីថៃ លោកបានចាកចេញពីប្រទេសកម្ពុជាហើយ នាវេលាម៉ោង១៥.៣០នាទីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ក៏បានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។។
