**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

អគ្គលេខាធិការអង្គការសហប្រជាជាតិ {UN} អំពាវនាវរបបយោធាមីយ៉ាន់ម៉ា ឲ្យដោះលែងអ្នកទោសនយោបាយទាំងអស់


ភ្នំពេញ៖ លោកអគ្គ អាន់តូនីញ៉ូ ហ្គូទែរ៉េស [Antonio Guterres] អគ្គលេខាធិការអង្គការសហប្រជាជាតិ {UN} នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកបានអំពាវនាវដល់របបយោធាមីយ៉ាន់ម៉ា ឲ្យដោះលែងអ្នកទោសនយោបាយទាំងអស់។

លោកបានថ្លែងក្នុងសន្និសីទសារព័ត៌មាននារាជធានីភ្នំពេញ ក្រោយពីរការចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន.អង្គការសហប្រជាជាតិ កាលពីម្សិលមិញ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានង្ហាញពីឆន្ទៈចង់ឃើញរបបសឹកមីយ៉ាន់ម៉ា ឲ្យអនុវត្តបានពេញលេញនូវកិច្ចព្រមព្រៀង ទាំង៥ចំណុច ដែលបានដាក់ចេញដោយអាស៊ាន។ លោកអគ្គរំពឹងថា ឥណ្ឌូនេស៉ី នឹងក្លាយជាប្រធានអាស៊ានប្តូរវេន នៅឆ្នាំ២០២៣ នឹងប្រឹងប្រែងដោះស្រាយបញ្ហា នៅក្នុងប្រទេសមីយ៉ាន់ម៉ានផងដែរ។

លោកអគ្គបានគូសបញ្ជាក់ថា [អ្វីដែលសំខាន់ គឺការអនុវត្តឱ្យបាននូវ កិច្ចព្រមព្រៀង ៥ចំណុច {5PCs}។ លោកទុកចិត្តប្រធានាធិបតីឥណ្ឌូនេស៉ី ក្នុងការដោះស្រាយបញ្ហាដែលត្រូវបានសម្រេចចុងក្រោយ ស្តារលទ្ធិប្រជាធិបតេយ្យ ហើយដោះលែងអ្នកទោសនយោបាយ និងបញ្ចប់ការរំលោភសិទ្ធដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោកជឿជាក់ថា លោកប្រធានាធិបតីឥណ្ឌូណេស៉ី នឹងអាចជំរុញរបៀបវារៈឲ្យទៅរកវិជ្ជមាន ហើយបេសកជនពិសេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីសហការជាមួយបេសកជនអាស៊ាន ដើម្បីបង្កើតនិតិវិធីដើម្បីបង្កើតឲ្យមានការផ្លាស់ប្តូរប្រជាធិបតេយ្យ និងឲ្យដោះលែងអ្នកទោសនយោបាយ និងបញ្ចប់រឿងរំលោភដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសមីយ៉ាន់ម៉ា]។

បើតាមលោកអគ្គ អាន់តូនីញ៉ូ ហ្គូទែរ៉េស រឿងរំលោភសិទ្ធិមនុស្សវាជាប្រព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ា ពិតជាមិនអាចទទួលយកបាន និងបង្កការឈឺចាប់យ៉ាងច្រើនដល់ប្រជាជនមីយ៉ាន់ម៉ា។ លោកអគ្គថ្លែងចំៗថា ចំពោះសហគមន៍អន្តរជាតិទាំងអស់ បានបរាជ័យក្នុងការដោះស្រាយវិបត្តិនៅក្នុងប្រទេសមួយនេះផងដែ។

សូមបញ្ជាក់ថា នាក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ មេដឹកនាំអាស៊ានទាំងអស់ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក៏បានវាយតម្លៃ និងចេញសេចក្តីសម្រេចចិត្តរបស់ខ្លួន ស្តីអំពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច របស់ប្រទេសមីយ៉ាន់ម៉ា។ មេដឹកនាំអាស៊ាន ក៏បានបញ្ជាក់ម្ដងទៀតថា ប្រទេសមីយ៉ានម៉ានៅតែជាផ្នែកដ៏សំខាន់របស់អាស៊ាន ហើយក៏បានពិចារណាលើមាត្រា៧ និង២០ នៃធម្មនុញ្ញអាស៊ាន ហើយក៏បានរំលឹកឡើងវិញនូវកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និង៣៩ នាពេលកន្លងមក។

សម្រាប់មេដឹកនាំអាស៊ាន យល់ឃើញថា ស្ថានការណ៍នៅមីយ៉ាន់ម៉ានៅតែជាបញ្ហាដ៏ធ្ងន់ធ្ងរ ជាមួយនឹងការកើនឡើងនៃអំពើហិង្សា ដែលជាមិនត្រឹមតែជាបញ្ហារបស់ប្រទេសមីយ៉ាន់ម៉ាមួយប៉ុណ្ណោះទេ វាថែមទាំងប៉ះដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានផងដែរ អាស៊ានក៏បានប្ដេជ្ញាចិត្តជួយប្រទេសមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់វិបត្តិបច្ចុប្បន្ន។ជាមួយនឹងភាពជឿនលឿនដ៏តិចតួច ដែលសម្រេចបានក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច កងទ័ពជាតិប្រទេសមីយ៉ាន់ម៉ាមានតួនាទីក្នុងការអនុវត្តតាមការប្តេជ្ញាចិត្តចំពោះថ្នាក់ដឹកនាំ អាស៊ាន។

ដោយមានការវាយតម្លៃនេះ មេដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំកំពូលនៅកម្ពុជា បានធ្វើសេចក្ដីសម្រេចចិត្តរួមមាន៖

១/ រឿងសំខាន់គឺកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ត្រូវតែនៅជាឯកសារយោងដែលមានសុពលភាពរបស់យើង និងគួរតែត្រូវបានអនុវត្តទាំងស្រុង។

២ /រឿងដែលចាំបាច់ត្រូវមានផែនការអនុវត្តដែលបង្ហាញពីសូចនាកររឹងមាំជាក់ស្ដែង និងអាចវាស់វែងបាន ជាមួយនឹងការកំណត់ពេលវេលាជាក់លាក់ ដើម្បីគាំទ្រដល់កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ហើយត្រូវតែរៀបចំឡើង។ ប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីការបរទេសអាស៊ានរៀបចំផែនការអនុវត្តនេះ។

៣ /ការខិតខំឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ប្រកាន់ខ្ជាប់ និងអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ្រប្រាំចំណុច និងឱ្យអាស៊ានទាក់ទងភាគីពាក់ព័ន្ធទាំងអស់ឱ្យបានឆាប់។ ការទាក់ទងនឹងត្រូវធ្វើឡើងក្នុង ឥរិយាបថបត់បែន និងក្រៅផ្លូវការ ជាពិសេសដោយប្រេសិតពិសេសនៃប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ដោយសារតែអព្យាក្រឹតភាពភ្ជាប់ជាមួយនឹងអាណត្តិរបស់គាត់ ដែលមានគោលបំណង តែមួយគត់គឺស្ដារសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេស ស្របតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទ្រប្រាំចំណុច។

៤/ ស្របពេលដែលរក្សាភាពជាតំណាងមិនមែននយោបាយរបស់មីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន យើងបានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ានពិនិត្យឡើងវិញបន្ថែមទៀតទៅលើភាពជាតំណាងរបស់មីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំអាស៊ាន ប្រសិនបើស្ថានការណ៍តម្រូវ។

៥/ យើងបានបញ្ជាក់សាជាថ្មីថា កិច្ចប្រជុំកំពូលអាស៊ាន គឺជាស្ថាប័នសម្រេចចិត្តខ្ពស់បំផុត ហើយនឹងធ្វើការសម្រេចចិត្តចុងក្រោយលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច រួមទាំងនៅពេលដែលកុងសង់ស៊ីសមិនអាចសម្រេចបាន ស្របតាមធម្មនុញ្ញអាស៊ាន។

៦/ អាស៊ានទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្ធូរបន្ថយភាពតានតឹង និងអត់ធ្មត់ជាអតិបរមា ហើយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលកាន់អាវុធ គួរតែទទួលខុសត្រូវដោយតម្លាភាព និងត្រូវបានថ្កោលទោសចំពោះអំពើហិង្សា ដោយកត់សម្គាល់ថា កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា គឺជាកម្លាំងយោធាដ៏ធំបំផុតតែមួយគត់នៅក្នុងមីយ៉ាន់ម៉ា។

៧ /មេដឹកនាំរបស់អាស៊ានចេញសេចក្ដីអំពាវនាវដល់ភាគីទាំងអស់នៅមីយ៉ាន់ម៉ា ឱ្យសម្រួលសម្រួលដល់ការងាររបស់លោកអគ្គលេខាធិការអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ និងគ្រោះមហន្តរាយ [មជ្ឈមណ្ឌល AHA] ក្នុងការផ្តល់ជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា ដល់ប្រជាជនទាំងអស់ ដែលកំពុងខ្វះខាត ដោយមិនមានការរើសអើង។ អគ្គលេខាធិការអាស៊ាន និងមជ្ឈមណ្ឌល{ AHA }គួរការផ្តល់ជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា។ តែត្រូវបានផ្ដល់សិទ្ធិអំណាច ដោយទទួលបានស្វ័យភាពសមស្រប ដើម្បីសម្របសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា។

៨/ មេដឹកនាំរបស់អាស៊ានបានអំពាវនាវឱ្យអង្គការសហប្រជាជាតិ និងដៃគូខាងក្រៅរបស់យើង ឱ្យជួយគាំទ្រយើង នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ្រប្រាំចំណុច។

៩/ មេដឹកនាំរបស់អាស៊ានត្រូវពិចារណារិះរកវិធីសាស្ត្រផ្សេងទៀតដែលអាចគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច។

១០/ មេដឹកនាំរបស់អាស៊ានត្រូវពិនិត្យឡើងវិញនូវសេចក្តីសម្រេចចិត្តខាងលើនៅក្នុងសម័យប្រជុំនាពេលខាងមុខ ហើយប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីការបរទេស តាមដានភាពជឿនលឿន និងរាយការណ៍មកកិច្ច ប្រជុំកំពូលអាស៊ាន

អត្ថបទដែលជាប់ទាក់ទង