**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អំពាវនាវដល់ពលរដ្ឋបន្តថែរក្សាសន្តិភាព ដើម្បីបន្តការរីកចម្រើន

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាមរតកសន្តិភាពនេះទាំងអស់គ្នា ដើម្បីបន្តការអភិវឌ្ឍរីកចម្រើន ជំរុញជីវភាពរស់នៅ ព្រមទាំងមានឱកាសរៀបចំពិធីបុណ្យកម្សាន្ត នៅទូទាំងប្រទេស។

ការអំពាវនាវយ៉ាងដូច្នេះត្រូវបានធ្វើឡើងនាឱកាសឯកឧត្តម ថោង ខុន អញ្ជើញបិទពិធីបុណ្យ ប្រណាំងទូកនៅខេត្តកំពង់ធំ នាល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលរៀបចំឡើងតាំងពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា សន្តិភាពបានផ្តល់ឱកាសឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ដែលញ៉ាំងឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើងជាលំដាប់។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាមរតកសន្តិភាពនេះទាំងអស់គ្នា ដើម្បីបន្តការ អភិវឌ្ឍរីកចម្រើនសេដ្ឋកិច្ច/សង្គម ជំរុញជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងមានឱកាសរៀបចំពិធីបុណ្យកម្សាន្ត នៅទូទាំង ប្រទេស។

ឯកឧត្តម ថោង ខុន បានបន្តទៀតថា ចំពោះអ្នកដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឬដល់អាយុត្រូវ ចុះឈ្មោះ ឬមានសមាជិកគ្រួសារត្រូវចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅពិនិត្យឈ្មោះ ផ្ទៀងផ្ទាត់ឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ/សង្កាត់របស់ខ្លួន ដែលកំពុងដំណើរការចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដើម្បីអាចបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តបាននៅឆ្នាំ២០២៣ខាងមុខ។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលខេត្តកំពង់ធំបានអំពាវនាវសូមប្រជាពលរដ្ឋ និងមន្រ្តីរាជការខេត្តកំពង់ធំ អញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) នៅតាមមណ្ឌលសុខភាពរបស់ខ្លួនតាមពេលវេលា និងការកំណត់របស់គ្រូពេទ្យ។

គួរជម្រាបថា ឆ្នាំនេះព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មិនបានរៀបចំធ្វើនៅ រាជធានីភ្នំពេញឡើយ ដោយសាររាជរដ្ឋាភិបាលជាប់រវល់មហាញឹកក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលនានា និងទទួលស្វាគមន៍ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃប្រទេសធំៗមកពីជុំវិញ ពិភពលោក។ ប៉ុន្តែនៅតាមបណ្តាខេត្តមួយចំនួនដែលនៅជាប់ដងទន្លេ ស្ទឹង ក៏បានរៀបចំពីធីបុណ្យ អុំទូកប្រពៃណីដ៏ឱឡារឹក រួមទាំងខេត្តកំពង់ធំផងដែរ៕

អត្ថបទដែលជាប់ទាក់ទង