**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ទំនាក់ទំនងកម្ពុជា-ចិន៖ មិត្តភាពដែល មិនអាចបំបែកបាន

 

ភ្នំពេញ៖ (មិត្តភក្តិដែលគួរឱ្យទុកចិត្តបំផុត) (មិត្តល្អជួយគ្នាក្នុងគ្រាក្រ) (មិត្តភាពដែក) (ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ) និង (សហគមន៍ចិន-កម្ពុជាដែលមានអនាគតរួមគ្នា)ជាឃ្លោងឃ្លាមួយចំនួនក្នុងចំណោមឃ្លោងឃ្លាដទៃទៀត ដែលតែងតែត្រូវបានប្រើដើម្បីបរិយាយអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។

ផ្អែកតាមប្រវត្តិសាស្ត្រ ទំនាក់ទំនងចិន-កម្ពុជាមានអាយុកាលតាំងពីសតវត្សរ៍ទី១៣មកម្ល៉េះ។ ក្នុងសម័យទំនើប ទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសទាំងពីរត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ ចាប់ពីពេលនោះមក ក្នុងនាមជាប្រទេសជិតខាងនិងដៃគូដ៏ជិតស្និទ្ធ កម្ពុជានិងចិនបានបង្កើតនិងបីបាច់ថែរក្សាចំណងមិត្តភាព (ដែកថែប) ដែលមិនអាចបំបែកបានដោយបានឆ្លងកាត់ការសាកល្បងនិងការលំបាកជាប្រវត្តិសាស្ត្រជាច្រើន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាសាធារណៈជាបន្តបន្ទាប់ថា ចិនជា [មិត្តភក្តិដែលគួរឱ្យទុកចិត្តបំផុត] របស់ប្រទេសកម្ពុជា។ ចំណងមិត្តភាពរវាងប្រទេសទាំងពីរត្រូវបានចាក់ឫសជ្រៅដោយផ្អែកលើគោលការណ៍បច្ចសីលាសន្តិសហវិជ្ជមាន គោលការណ៍ស្មើភាពនិងស្មើសិទ្ធិ ការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់នូវគោលការណ៍ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ផងគ្នាទៅវិញទៅមក។ ទោះបីមិនមានព្រំដែនជាប់គ្នាក៏ដោយ ក៏ប្រទេសទាំងពីរត្រូវបានចងភ្ជាប់ដោយទន្លេមេគង្គនិងទន្លេឡានឆាង – យើងមានទន្លេរួមគ្នា។

នយោបាយ កម្ពុជាគឺជាសម្ព័ន្ធមិត្តដ៏ចំណាស់និងជិតស្និទ្ធបំផុតរបស់ចិន។ ប្រទេសទាំងពីរផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងផ្លូវការកម្រិតខ្ពស់និងទៀងទាត់។ កម្ពុជាតែងតែជាអ្នកគាំទ្រដ៏មុតមាំបំផុតនៃគោលនយោបាយចិនតែមួយ។

សេដ្ឋកិច្ច ប្រទេសចិនគឺជាអ្នកវិនិយោគបរទេសដ៏ធំជាងគេសម្រាប់កម្ពុជា និងជាម្ចាស់ជំនួយដ៏សំខាន់ និងជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា។

យោងតាមស្ថិតិរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា [CDC] ការវិនិយោគផ្ទាល់ពីបរទេស [FDI] ដែលត្រូវបានអនុម័តក្នុងកំឡុងឆ្នាំ១៩៩៤-២០១៩ ភាគរយធំបំផុតគឺមកពីប្រទេសចិន [២១.៨១%]។
ប្រទេសចិនបានធ្វើការវិនិយោគច្រើនសម្បើមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងធនធានធម្មជាតិ។ ក្នុងឆ្នាំ២០២១ ការវិនិយោគផ្ទាល់ពីប្រទេសចិន បានជាប់ចំណាត់ថ្នាក់កំពូលជាមួយនឹងការវិនិយោគសរុបចំនួន ២,៣២៦លានដុល្លារអាម៉េរិក កើនឡើង៦៧% បើធៀបនឹងឆ្នាំ២០២០។ ក្នុងឆ្នាំ២០១៧ កម្ពុជាទទួលជំនួយអភិវឌ្ឍន៍[ODA] ប្រមាណជា ៤.២ពាន់លានដុល្លារ ដែលជាជំនួយគ្មានសំណង និងកម្ចីសម្បទានអំពីប្រទេសចិន។

ទំនាក់ទំនងរឹងមាំរវាងប្រជាជននិងប្រជាជន និងទំនាក់ទំនងសង្គម បង្កើតបានជាមូលដ្ឋានរឹងមាំសម្រាប់ការរីកចម្រើនជាបន្តបន្ទាប់ នៃកិច្ចសហប្រតិបត្តិការជាមិត្តភាពរវាងកម្ពុជានិងចិន។ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើគ្រប់វិស័យ ជំរុញឱ្យទំនាក់ទំនងកម្ពុជា-ចិនកាន់តែអភិវឌ្ឍទៅដល់កម្រិតខ្ពស់បំផុត។

ក្នុងឆ្នាំ២០០៦ រវាងប្រទេសទាំងពីរបានតម្លើងកាទំនាក់ទំនងទ្វេភាគីទៅជា (ភាពជាដៃគូកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ) ហើយនាឆ្នាំ២០១០ បានតម្លើងទៅជា (ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង)។

ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមួយចំណោមប្រទេសដំបូងគេដែលគាំទ្រ និងទទួលយកគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) ដែលបង្កើតឡើងដោយប្រទេសចិននាឆ្នាំ២០១៣ ដោយទទួលស្គាល់ថា ឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចសំខាន់ៗនឹងត្រូវបានបង្កើតឡើង។
នាឆ្នាំ២០១៦ ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតផែនការសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវគោក និងផ្លូវសមុទ្រសតវត្សរ៍ទី២១។ រយះមួយឆ្នាំក្រោយមក (គ្រោងនៃផែនការសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១) ត្រូវបានចុះហត្ថលេខា។ វិស័យចំនួនប្រាំពីរត្រូវបានផ្តល់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការកសាងសមត្ថភាព ឧស្សាហកម្ម វប្បធម៌និងទេសចរណ៍ ហិរញ្ញវត្ថុ និងការការពារបរិស្ថាន។

នាខែមេសា ឆ្នាំ២០១៩ កម្ពុជានិងចិនបានចុះហត្ថលេខាលើ (ផែនការសកម្មភាព ឆ្នាំ២០១៩-២០២៣ ស្តីពីការកសាងសហគមន៍ចិន-កម្ពុជា ដែលមានអនាគតរួមគ្នា)។ នៅក្រោមផែនការសកម្មភាពនេះ ប្រទេសទាំងពីរបានប្តេជ្ញាអនុវត្តវិធានការចំនួន៣១ ក្នុងវិស័យទាំង៥ រួមមាន៖ នយោបាយ សន្តិសុខ សេដ្ឋកិច្ច ទំនាក់ទំនងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការពហុភាគី។

ថ្មីៗបំផុត កម្ពុជានិងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី [CCFTA]នាខែតុលា ឆ្នាំ២០២០ ដែលជាការកត់សម្គាល់ការចាប់ផ្តើម នៃយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ តួនាទីដ៏សំខាន់របស់កម្ពុជានៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងភាពជាដៃគូដ៏រឹងមាំជាមួយប្រទេសចិនលើវិស័យពាណិជ្ជកម្មនិងការវិនិយោគ ត្រូវបានបង្ហាញនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងបានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល [GDI] គំនិតផ្តួចផ្តើមសន្តិសុខសកល ]GSI] និងសហគមន៍ដែលមានអនាគតរួមគ្នា។

ការផ្ទុះឡើងនៃរោគរាតត្បាតកូវីដ-១៩ បានសាកល្បងសាមគ្គីភាពសកល និងភាពធន់នៃការឆ្លើយតបរបស់ប្រទេសនានាចំពោះជំងឺរាតត្បាតនេះ។ នៅពេលដែលកម្ពុជាជួបប្រទះនឹងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនៃកូវីដ-១៩ ប្រទេសចិនបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនេះ។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសចិន នាខែកុម្ភៈ ឆ្នាំ២០២០ ខណៈស្ថានភាពរោគរាតត្បាតកូវីដ-១៩ នៅប្រទេសចិននៅតែធ្ងន់ធ្ងរនៅឡើយនោះ បានបង្ហាញពីការគាំទ្រដ៏រឹងមាំរបស់កម្ពុជាចំពោះប្រទេសចិន។

កិច្ចគាំទ្រប្រទេសចិនចំពោះកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតតាមរយៈការផ្តល់ដល់កម្ពុជានូវវ៉ាក់សាំងរាប់លានដូស បានបង្ហាញឱ្យឃើញថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការជ្រើសរើសប្រទេសចិន ជាប្រភពវ៉ាក់សាំងដ៏សំខាន់របស់ប្រទេស និងជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងជាយុទ្ធសាស្ត្រ។
ប្រទេសចិនក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយកូវីដ-១៩។ ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាតែងតែអំពាវនាវដល់ភាគីទាំងអស់ឱ្យអនុម័តដំណោះស្រាយ ប្រកបដោយសន្តិវិធីនិងបន្តប្រើប្រាស់យន្តការអាស៊ាន-ចិន សម្រាប់ការអនុវត្តដោយពេញលេញនូវសេចក្តីប្រកាស ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង [DOC] និងជំរុញឱ្យអាស៊ាននិងចិនធ្វើការរួមគ្នាបន្ថែមទៀត ដើម្បីសម្រេចបាននូវក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង [COC]។

អ្វីដែលសំខាន់ជាងនេះទៀត ជំហរអព្យាក្រឹតនិងយុត្តិធម៌របស់កម្ពុជាលើបញ្ហាសមុទ្រចិនខាងត្បូងនេះបានរួមចំណែកដល់ការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ទន្ទឹមនឹងការលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកដែលកើតចេញពីទំនាក់ទំនង ដែលមានរវាងអាស៊ាននិងចិន។

កម្ពុជាក៏រក្សាទំនាក់ទំនងល្អជាមួយប្រទេសចិនក្នុងកម្រិតពហុភាគីក្នុងក្របខណ្ឌអាស៊ានផងដែរ ដូចជា ក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន+១ អាស៊ាន+៣ និងក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាដើម។ ប្រទេសទាំងពីរប្រកាន់ខ្ជាប់យ៉ាងពេញលេញនូវគោលការណ៍ពហុភាគីនិយម ជាពិសេសប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោក [WTO] គឺជាកម្លាំងចលករស្នូលសម្រាប់ជំរុញទំនាក់ទំនងអន្តរជាតិ ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក សមធម៌ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

ចំណងមិត្តភាពដែកថែបរបស់កម្ពុជាជាមួយចិន បានពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងចិន ព្រមទាំងធានាសិទ្ធិនិងផលប្រយោជន៍ នៃប្រទេសកំពុងអភិវឌ្ឍ បង្កើនការយោគយល់គ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងលើកកម្ពស់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ទោះបីជាមានជំងឺរាតត្បាតកូវីដ-១៩ក្តី ក៏អាស៊ាននិងចិននៅតែជាដៃគូពាណិជ្ជកម្មដ៏បំផុត និងរក្សានូវកំណើន។ រួមទាំងក្របខណ្ឌទ្វេភាគី និងក្របខណ្ឌពហុភាគី ទំនាក់ទំនងកម្ពុជា-ចិន ។ ក្នុងការដោះស្រាយបញ្ហាប្រឈមជាអន្តរជាតិ បទពិសោធរឹងមាំក្នុងកិច្ចសន្ទនាទ្វេភាគី ការពន្លឿនទំនាក់ទំនងគ្រប់កម្រិតប្រទេសទាំងពី។ ដូច្នេះទំនាក់ទំនងចិន-អាស៊ាន ក៏បានឈានចូលទំព័រថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រដើម្បីរួមគ្នាកសាងសហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។។

ដោយបណ្ឌិត គិន ភា

អត្ថបទដែលជាប់ទាក់ទង