ឯកឧត្តម ម៉ុក ម៉ារ៉េត បានដង្ហែអង្គកឋិនទានសាមគ្គី ទៅមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ រួមជាមួយ អ្នកឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថមក៏ធម្មបណ្ឌិត ញឹក ប៊ុនថា ប្រធានគណៈកម្មការសាងសង់ (ម.វ.ព.ក) សម្តេចសង្ឃព្រះពុទ្ធសាសនាប្រទេសឥណ្ឌា និងលេខាស្ថានទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៉ិត ប្រាំង អនុប្រធានគណៈកម្មការសាងសង់ (ម.វ.ព.ក) ឯកឧត្តមបណ្ឌិតស្ថាបត្យករ ហ៊ូ ចិន្តា លោក ពិទូ ព្រះគ្រូ ពុទ្ធវង្ស រួមទាំងពុទ្ធបរិស័ទប្រមាណជា ១៥០០នាក់ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដង្ហែអង្គកឋិនទានសាមគ្គីទៅមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត បានវេរប្រគេនព្រះសង្ឃនូវបច្ច័យ និងបច្ច័យដែលបានទទួលពីចំណូលបុណ្យកឋិនទានសាមគ្គីនេះសម្រាប់បន្តការសាងសង់ព្រះមហាចេតិយដាក់ព្រះធាតុព្រះសមណគោត្តម ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូជាទីគោរពសក្ការៈដែលត្រូវដង្ហែមកពីប្រទេសសិរីលង្កានាពេលខាងមុខ ៕

