**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

អគ្គនាយករង ប.ស.ស អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី ការកំណត់សិទ្ធិ និងរបៀបប្រើប្រាស់ប្រព័ន្ធ មជ្ឈមណ្ឌលព័ត៌មាន នៃ ប.ស.ស.

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី “ការកំណត់សិទ្ធិ និងរបៀបប្រើប្រាស់ប្រព័ន្ធមជ្ឈមណ្ឌលព័ត៌មាន នៃ ប.ស.ស.” ។

ឯកឧត្តមបណ្ឌិតបានលើកឡើងថា កាលពីឆ្នាំ២០១១ ការិយាល័យសេវាអតិថិជនគ្រាន់ជាផ្នែកមួយនៃការិយាល័យគោលនយោបាយ ដែលមានបន្ទប់នៅជាន់ផ្ទាល់ដីដោយមានទំហំតូចចង្អៀត និងមានមន្រ្តី បុគ្គលិកប្រចាំការតែ ៦នាក់ប៉ុណ្ណោះ ព្រមទាំងប្រើប្រាស់ទូរស័ព្ទលើតុធម្មតាមិនស្របតាម និយាមបច្ចេកទេសនោះទេ។

ប៉ុន្តែបច្ចុប្បន្ន ប.ស.ស. ត្រូវបានកែសម្រួលនូវរចនាសម្ព័ន្ធគ្រប់គ្រងអង្គភាពថ្មី ដោយបង្កើតការិយាល័យសេវាអតិថិជន ស្ថិតក្រោមនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ មានកន្លែងធ្វើការផ្តល់សេវាជូនអតិថិជនសមរម្យ មានរចនាសម្ព័ន្ធ និងមានឧបករណ៍បច្ចេកទេស ព្រមទាំងប្រព័ន្ធដែលមានលក្ខណៈស្តង់ដារ ដើម្បីជួយជំរុញដល់ការផ្តល់សេវារបស់ភ្នាក់ងារព័ត៌មានកាន់តែមានប្រសិទ្ធភាពមួយកម្រិតទៀត។ នៅពេលអនាគតដ៏ខ្លីខាងមុខនេះ ការិយាល័យសេវាអតិថិជននឹងមានកន្លែងធ្វើការថ្មី ស្ថិតក្នុងអគារ ប.ស.ស. ដែលមានលក្ខណៈស្តង់ដារ និងទំនើបកម្ម ទីកន្លែងមានលក្ខណៈធំទូលាយជាងពេលបច្ចុប្បន្ន។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមបណ្ឌិតបាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ និងក្រុមហ៊ុនបារគូ ស៊ីស្ទឹម ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការពន្លឿនការដំឡើងប្រព័ន្ធទាន់ពេលវេលា ស្របពេលរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាទើបធ្វើឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ក្នុងនោះវិស័យសន្តិសុខសង្គម បានពង្រីកវិសាលភាពដាក់ឲ្យអនុវត្តនៅរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ នាពេលថ្មីៗនេះ និងបន្តពង្រីកវិសាលភាពផ្នែកថែទាំសុខភាពដល់កម្មករនិយោជិតវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមមានអ្នកបើកម៉ូតូរ៉ឺម៉ក និងអ្នកបម្រើតាមផ្ទះ។

ក្នុងឱកាសថ្លែងសុន្ទរកថា បើកវគ្គបណ្តុះបណ្តាលខាងលើនេះ ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តដល់មន្រ្តី និងបុគ្គលិកជំនាញ ប.ស.ស. ទាំងអស់យកចិត្តទុកដាក់ក្នុងការរៀនសូត្រ ហើយប្រសិនបើមានកន្លែងណាដែរមិនច្បាស់ សូមកុំមានការខ្មាស់អៀន និងត្រូវហ៊ានសួរ និងឆ្លើយទៅកាន់លោកគ្រូឧទ្ទេស ដើម្បីឲ្យវគ្គបណ្តុះបណ្តាល របស់យើងទទួលបាននូវគុណតម្លៃ និងប្រកបដោយគុណភាព ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត។

សូមបញ្ជាក់ថា៖វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តិទៅនៅស្នាក់ការ កណ្ដាល ប.ស.ស. រាជធានីភ្នំពេញដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកប្រមាណជា៣០នាក់៕

អត្ថបទដែលជាប់ទាក់ទង