**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

សួនសិប្បនិមិត្ត ឬអាងពិព័រណ៌ត្រីទឹកសាប ទឹកប្រៃ របស់ក្រុមហ៊ុនអង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម បានបើកដំណើរការទទួលភ្ញៀវទេសចរណ៌ហើយ

ភ្នំពេញ៖ នៅថ្ងៃទី១​ ខែវិច្ឆិកា​ ឆ្នាំ២០២២ សួនឧទ្យានសិប្បនិមិត្ត ឬអាងពិព័រណ៍ណ៌ត្រីទឹកសាប ទឹកប្រៃ និងសត្វជាច្រើនប្រភេទដែលមានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រគូប បានដាក់តាំងបង្ហាញជូនសាធារណជនចូលទស្សនាដែលមាមប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ ដែលមានស្រាប់ក្នុងប្រទេសកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស ព្រមទាំងមានសត្វច្រើនប្រភេទដូចជា៖ សត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្តើកហ្លួង និងក្រពើភ្នំ និងសត្វដទៃទៀតជាច្រើន។ល។ សួននេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ឯកឧត្តម ទៀ​ សីហា​ អភិបាលនៃគៈអភិបាលខេត្តបានបញ្ជាក់ថា អាងពិពរណ៌ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទ ជាសួនឧទ្យានសិប្បនិមិត្តដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងក៏ជាចំណុចថ្មីមួយរបស់ខេត្តសៀមរាប ឥឡូវយើងមានមជ្ឈមណ្ឌលកំសាន្តនេះជាតំបន់ទេសចរណ៍មួយទៀតក្រៅពីប្រសាទ​ ដែលជាលំដាប់អន្តរជាតិ ជាក់ស្តែង Angkor Wildlife and Aquarium ជាកញ្ចប់គោលដៅទេសចរណ៍ថ្មី ដ៏អស្ចារ្យ ដែលប្រទេសកម្ពុជាយើង មិនធ្លាប់មានពីមុនមក ។

ក្នុងឱកាសបេីកឱ្យចូលទស្សនានាពេលនេះឯកឧត្តម អភិបាលខេត្តនិង លោកជំទាវ បានដឹកនាំកុមារគថ្លង់ និងកុមារកំព្រាមកពីសាលាកុមារពិការនិងគថ្លង់ខេត្តសៀមរាប និងក្រុមការងារយុវជនស្ម័គ្រចិត្តកាកបាទក្រហមជាច្រើនរយនាក់ ទៅទស្សនាកំសាន្តនៅទីនោះ ដើម្បីឲ្យសិស្សានុសិស្សនិងយុវជនបានស្គាល់ ពីប្រភេទត្រីទឹកសាប និងសត្វកម្រជិតផុតពូជរបស់ប្រទេកម្ពុជាយើង។

ឯកឧត្តម អភិបាលខេត្តបានសម្តែងការអបអរសាទរ និង គាំទ្រចំពោះការវិនិយោគរបស់ដៃគូវិនិយោគនានាចូលមកវិនិយោគក្នុងខេត្តសៀមរាប សម្រាប់ជាឱកាសបង្កើនការងារមុខរបរ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនិងប្រជាសហគមន៍មូលដ្ឋានក្នុងខេត្តសៀមរាប។

លោក Benoit Jancloes អ្នកគ្រប់គ្រងទូទៅ Angkor Wildlife and Aquarium បានបង្ហាញថា គម្រោងសាងសង់ឧទ្យានសិប្បនិម្មិតនេះ គឺបានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ហើយបានបញ្ចប់ដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ២០២២នេះ។​ សួនឧទ្យានសិប្បនិមិត្ត Angkor Wildlife and Aquarium ក្នុងដំណាក់កាលទី២ នឹងបន្តសាងសង់ជាបន្តបន្ទាប់លើផ្ទៃដីសរុប១០០ហិកតា និងមានដាក់បង្ហាញសត្វច្រើនប្រភេទ ដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិកខាងត្បូង ខ្លាឃ្មុំ ភេ អណ្ដើកហ្លួង និងក្រពើភ្នំ សត្វដំរីជាដើម។ គម្រោងទាំងនេះសង្កត់ធ្ងន់លើការអភិរក្ស និងអប់រំ ជាមួយនឹងកន្លែងកម្សាន្តប្លែកៗសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប ពួកគេនឹងទទួលបានផលិតផលទេសចរណ៍ប្លែកមួយដែលមិនធ្លាប់មានពីមុនមក។

ម្យ៉ាងទៀតសួនឧទ្យាន Angkor Wildlife and Aquarium ជារួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដូចជាការបង្ហាញពីភាពអស្ចារ្យនៃធនធានធម្មជាតិក្នុងបឹងទន្លេសាប ជាសួនកម្សាន្តស្ដង់ដាអន្តរជាតិ ចូលរួមចំណែកក្នុងវិស័យអប់រំ ផ្ដោតលើជីវចម្រុះ និងការអភិរក្សសត្វដែលរងការទន្ទ្រានពីមនុស្ស ប្រភេទសត្វកម្រ ឬប្រភេទសត្វជិតផុតពូជ ផ្តល់ការងារដោយប្រយោលដល់សហគមន៍ក្នុងស្រុកសូទ្រនិគម ព្រមទាំងអ្នកមានរបរដឹកភ្ញៀវ និងមគ្គុទ្ទេសក៍ទេសចរណ៍ជាដើម។ផ្តល់ការងារ និងចំណូលដល់សហគមន៍ ដូចជា ការដាំបន្លែ ដំណាំអំពៅឫស្សី ដូង ចេក។ល។ក្រៅពីការទស្សនាកម្សាន្តនៅក្នុងឧទ្យាននេះក៏មានសកម្មភាពជាច្រើនទៀត ដូចជា ផ្សារអណ្តែតទឹក ហាងលក់ទំនិញ ភោជនីយដ្ឋានសម្រាប់ទទួលទានអាហារនិងភេសជ្ជៈ និងហាងលក់វត្ថុអនុស្សាវរីយ៍ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង