ភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទតាព្រហ្ម សហការជាមួយក្រុមការងារឥណ្ឌា ជួសជុលជណ្តើរឈើនៅចំណុចរោងងទងទី៣នៃប្រាសាទតាព្រហ្ម
ភ្នំពេញ៖ ភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទតាព្រហ្ម បានសហការជាមួយក្រុមការងារឥណ្ឌា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ លើការងារជួសជុលជណ្តើរឈើនៅរោងទងទី៣ ក្បែរច្រកទ្វារខាងកើត ចំណុចឡើងទស្សនាទេសភាពនៃប្រាសាទតាព្រហ្ម ដែលមានសភាពទ្រុឌទ្រោម។
ការងារជួសជុលនេះ ធ្វើឡើងដើម្បីរក្សាបាននូវសុវត្ថិភាពនៅទីតាំងគយគន់ទេសភាព និងកន្លែងផ្តិតយករូបភាពដ៏សំខាន់មួយនៅប្រាសាទតាព្រហ្ម។ ជាពិសេសលើកសោភ័ណភាព បង្កលក្ខណៈងាយស្រួល និងជៀសវាងការបង្កជាគ្រោះដោយយថាហេតុណាមួយដល់ភ្ញៀវទេសចរ៕