អភិបាលខេត្តបាត់ដំបង ណែនាំដល់មន្រ្តីទើបទទួលបានការតែងតាំងនិងចូលកាន់មុខតំណែងថ្មីត្រូវខិតខំពង្រឹងសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងអង្គភាពឲ្យប្រសើរ

ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្មីដល់មន្រ្តីរាជការ ចំនួន១៨រូប ចំណុះក្នុងរចនាសម្ព័ន្ធមន្ទីរកិច្ចការនារី មន្ទីរអប់រំ យុវជននិងកីឡា មន្ទីរសាធារណការនិងជញ្ជូន និងមុខតំណែងគ្រប់គ្រងនូវក្នុងវិស័យអប់រំមធ្យមសិក្សាក្នុងស្រុកថ្មគោលនៅព្រឺកថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២២ ឯកឧត្តម សុខ លូអភិបាលខេត្តបាត់ដំបង បានថ្លែងគូសបញ្ជាក់ថា នៅក្នុងស្ថាប័ន មន្ទីរ អង្គភាពណាមួយ ប្រសិនបើមន្រ្តីគ្មានការសាមគ្គីភាពនិងមានការឯកភាពផ្ទៃក្នុងរបស់ខ្លួនឲ្យបានល្អប្រសើរទេនោះ។ប្រាកដណាស់ ច្បាស់ជាដំណើរការរបស់មន្ទីរឬអង្គភាពនោះ មិនអាចដំណើរការទៅមុខបានរលូនល្អនោះទេ…។
ការថ្លែងរបស់ឯកឧត្តមអភិបាលខេត្តបាត់ដំ
បង បែបនេះគឺដើម្បីធ្វើការណែនាំដល់មន្រ្តីរាជ
ការទាំងអស់ ត្រូវតែខិតខំក្នុងការពង្រឹង នូវ ធ្លុងសាមគ្គីភាពនិងការឯកភាពផ្ទៃក្នុងឲ្យបានល្អដើ
ម្បីឱ្យមន្ទីរ និងអង្គភាពរបស់ខ្លួនបានដំណើរការដោយរលូន។
បន្ថែមពីនេះផងដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានបង្ហាញនិងផ្តោតនូវការការរំពឹងជឿជាក់ថា៖មន្រ្តីរាជការដែលទើបតែទទួលការតែងតាំងឲ្យទទួលភារកិច្ចថ្មី នឹងខិតខំប្រឹងប្រែងអនុវត្តន៍តួនាទីភារកិច្ចចំពោះមុខរបស់
ខ្លួន តាមរយៈចំណេះដឹង សមត្ថភាព និង បទពិ
សោធន៍ការងារចំណេះ ជំនាញ ដែលមានពីមុនមក ដើម្បីបន្តក្នុងការងារដឹកនាំគ្រប់គ្រង បំពេញ
មុខនាទីរបស់ខ្លួននិងអភិវឌ្ឍន៍អង្គភាពរបស់ខ្លួនឱ្យកាន់តែមានការរីកចំរើនថែមទៀត និងទទួល
បាននូវសមិទ្ធផលថ្មីៗ ជាបន្ថែមទៀត…។
សូមបញ្ជាក់ថា៖មន្ត្រីដែលទទួលបានការតែង
តាំងឲ្យចូលកាន់មុខតំណែងថ្មី មានចំនួន១៨រូប
ក្នុងនោះមន្ទីរកិច្ចការនារីខេត្ត ចំនួន០៣រូប (ជាអនុប្រធានមន្ទីរ ០១រូប)។មន្ទីរអប់រំយុវជន និង
កីឡាខេត្ត ចំនួន០៨រូប(ជាអនុប្រធានមន្ទីរ០១
រូប)និងមុខតំណែងក្នុងវិស័យអប់រំមធ្យមសិក្សា
ក្នុងស្រុកថ្មគោល ចំនួន០១រូប ជានាយិការងនៃអនុវិទ្យាល័យ។មន្ទីរអភិវឌ្ឍន៍ជនបទខេត្តចំនួន
០៥រូបនិងមន្ទីរសាធារណការខេត្ត ចំនួន០១រូប
ជាអនុប្រធានមន្ទីរ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តបា
ត់ដំបង បានស្នើដល់អស់លោក លោកស្រី ប្រ
ធានមន្ទីរ បណ្តាអង្គភាពនានាជុំវិញខេត្ត មេត្តាផ្ដល់ការគាំទ្រដល់លោក លោកស្រី ដែលទើប
តែទទួលភារកិច្ចថ្មី ត្រូវបន្តរួមគ្នា ថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងខិតខំរួមគ្នាធ្វើការអភិវឌ្ឍអង្គភាពរបស់ខ្លួនឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។
នៅក្នុងឱកាសនេះ ឯកឧត្តម សុខ លូ ក៏បាន
ថ្លែងដោយសង្កត់ធ្ងន់និងបញ្ជាក់យ៉ាងច្បាសថា៖រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជាបានផ្ដល់នូវគុណតម្លៃខ្ពស់បំផុតក្នុងការថែរក្សាសុខសន្តិ
ភាព ស្ថិរភាពនយោបាយ សម្រាប់ជាមូលដ្ឋានក្នុងការជំរុញនៃដំណើរកាលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការលើកស្ទួយសិទ្ធិសេរីភាពក្នុងសង្គម ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ហើយការថែរក្សានិងការពង្រឹងសន្តិភាព គឺនៅតែជាកត្តាអាទិភាពចម្បងបំផុត ដើម្បីបង្កបរិយាកាសអំណោយផលដល់ការធានានូវប្រក្រតីភាពនៃជីវភាពសង្គម និងការបន្តអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព ព្រមទាំងការពង្រឹងភាពសុខដុមរមនាក្នុងសង្គម…។
ក្នុងស្មារតីនេះ ក៏ត្រូវបន្តរួមគ្នាក្នុងការថែរក្សានិងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភា
ពសង្គម សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិង
ត្រូវខិតខំរួមគ្នា ធ្វើការអភិវឌ្ឍអង្គភាព របស់ខ្លួន ឲ្យកាន់តែមានការរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត៕

