តូបលក់ឥវ៉ាន់ចាប់ហួយមួយខ្នង នៅជាប់មាត់ស្ទឹងពោធិ៍សាត់ ត្រូវបាក់ធ្លាក់ចូលក្នុងស្ទឹងទាំងស្រុង

ភ្នំពេញ៖ តូបលក់ឥវ៉ាន់ចាប់ហួយមួយខ្នង យីហោ អ៊ីឈុនហ៊ួយ ដែលសង់នៅជាប់មាត់ស្ទឹងពោធិ៍សាត់ ទល់មុខច្រកចូលផ្លូវយាយអាន ត្រូវបានបាក់ស្រុតធ្លាក់ចូលក្នុងស្ទឹង ខណ:ឥវ៉ាន់ចាបហួយជាច្រើនត្រូវបាត់បង់ និងខូចខាតទាំងស្រុង។
ហេតុការណ៍នេះបានកើតឡើង នាព្រលប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅចំណុចមាត់ស្ទឹង ទល់មុខច្រកចូលផ្លូវយាយអាន ដែលស្ថិតនៅភូមិស្វាយលួង ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់៕

