ឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញចូលរួមក្នុងពិធីទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ

ភ្នំពេញ៖ ឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២២ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់តុល្យការសកម្មភាពមូលនីយដ្ឋាន សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

