ឯកឧត្តម លន់ លឹមថៃ អញ្ជើញចុះពិនិត្យអំពីវឌ្ឍនភាព នៃការកសាងព្រះវិហារថ្មី
ភ្នំពេញ៖ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាលេខាធិការគណ:កម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា និងគណៈកម្មការអាចារ្យវត្ត នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យអំពីវឌ្ឍនភាព នៃការកសាងព្រះវិហារថ្មី វត្តគង់វង្សរង្សីកោះកុក ស្ថិតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានបញ្ចប់ដំណើរការសាងសង់ចាក់សសរគ្រឹះព្រះវិហារដែលជាដំណាក់កាលទីមួយ និងបន្តការសាងសង់ដំណាក់កាលបន្តទៀតផងដែរ ៕
