**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានរៀបចំសិក្ខាសាលាស្តីពី ការលើកកម្ពស់កម្លាំងពលកម្មជំនាញ, ឌីជីថលនីយកម្ម និងផលិតភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាស្តីពី “ការលើកកម្ពស់កម្លាំងពលកម្មជំនាញ, ឌីជីថលនីយកម្ម និងផលិតភាព” ដែលជាកម្មវិធីមួយដ៏សំខាន់នៃយុទ្ធនាការលើកកម្ពស់ផលិតភាពនៅកម្ពុជា។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងទន្ទឹមគ្នាផងដែរទៅនឹង “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២” រយៈពេល២ថ្ងៃ គឺពីថ្ងៃទី២៨ ដល់២៩ខែតុលា ឆ្នាំ២០២២ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមក សំដៅបង្កើតឱ្យមានឥទ្ធិពលនិងផលប្រយោជន៍ជាអតិបរមាដល់អ្នកចូលរួម ក៏ដូចជាភាគីពាក់ព័ន្ធក្នុងទីផ្សារការងារ។

ការរៀបចំឡើងនូវសិក្ខាសាលានេះ គឺជាចូលរួមចំណែកមួយដ៏សំខាន់ក្នុងការអនុវត្តនូវទិសដៅអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ សំដៅលើកកម្ពស់ផលិតភាពនិងភាពប្រកួតប្រជែងដើម្បីបន្តកែប្រែរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ ធានាបាននូវកំណើន និងការង្កើតការងារកាន់តែល្អគ្រប់គ្រាន់សម្រាប់ប្រជាជន។ សិក្ខាសាលារយៈពេលមួយថ្ងៃពេញនេះនឹងនាំមកបង្ហាញជូននូវប្រធានបទសំខាន់ៗរួមមាន៖
១. ការផ្លាស់ប្តូរបែបឌីជីថលនិងផលិតភាពការងារ
២. បញ្ហាប្រឈមនិងការរំពឹងទុកអំពីផលិតភាពនៅក្នុងប្រទេសកម្ពុជា
៣. ការអនុវត្តល្អសម្រាប់ដំណើរការការងារប្រកបដោយចីរភាពឆ្ពោះទៅឧត្តមភាព
៤. ការអប់រំនិងបណ្ដុះបណ្ដាលបន្ត-ការរៀនសូត្រនៅកន្លែងការងារ
៥. ការបង្កើនផលិតភាពដោយនិយោជិតឆ្លាតវៃក្នុងការអនុវត្តផលិតភាពការងារតាមឌីជីថលនីយកម្ម។

ឯកឧត្តមបណ្ឌិត ពេជ សោភ័នមានប្រសាសន៍ថា សិក្ខាសាលានេះ គឺជាការបង្ហាញឱ្យឃើញផ្នែកមួយនៃការខិតខំប្រឹងប្រែងរួមគ្នា ក្នុងចលនាជាតិលើកកម្ពស់ផលិតភាពនៅកម្ពុជា តាមរយៈការរៀនសូត្របទពិសោធន៍ជោគជ័យរបស់ប្រទេសដែលនាំមុខគេដូចជា៖ ជប៉ុន កូរ៉េ សឹង្ហបុរី និងម៉ាឡេស៊ី ជាដើម សំដៅបណ្តុះឡើងនូវផ្នត់គំនិតអំពីផលិតភាពក្នុងចំណោមប្រជាជនកម្ពុជាទាំងមូល ជាពិសេសក្នុងចំណោមកម្មករនិយោជិត យុវជន សិស្ស និស្សិត, ព្រមទាំងជំរុញឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតពីសំណាក់និយោជកពីការចាត់ទុក “កម្មករនិយោជិត” គ្រាន់តែជាធនធានដូចធនធានផលិតកម្មដទៃទៀត ទៅចាត់ទុកជា “មូលធន” ដែលត្រូវការចាំបាច់ធ្វើការវិនិយោគជាប្រចាំ ដើម្បីលើកកម្ពស់និងពង្រីកជំនាញ អាចឲ្យសមត្ថភាពឆ្លើយតបបានទៅនឹងការប្រែប្រួលគ្រប់កាលៈទេសៈ។

ឯកឧត្តមបណ្ឌិត រំពឹងថា តាមរយៈសិក្ខាសាលានេះ នឹងផ្ដល់ដល់អ្នកចូលរួមទាំងអស់នូវគំនិត ជំនាញ ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗ ពីសំណាក់វាគ្មិនជំនាញជាតិ និងអន្តរជាតិ សម្រាប់ជាប្រយោជន៍ក្នុងការបណ្ដុះផ្នត់គំនិត, កែប្រែឥរិយាបទ, ការអភិវឌ្ឍជំនាញ និងការអនុវត្តនៃការលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែងនៅគ្រប់កម្រិតតាំងពីកម្មករនិយោជិតម្នាក់រហូតដល់ប្រទេសជាតិទាំងមូល សំដៅធ្វើឲ្យគ្រប់សហគ្រាស-គ្រឹះស្ថាន គឺជាសហគ្រាស-គ្រឹះស្ថានកាន់តែប្រសើរ, គ្រប់ការងារគឺជាការងារកាន់តែប្រសើរ និងគ្រប់កម្មករនិយោជិតគឺជាកម្មករនិយោជិតដែលមានជំនាញកាន់តែខ្ពស់ ។

គួរបញ្ជាក់ថា កំណើនផលិតភាព ដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចនៃប្រទេសមួយ ដោយផ្តល់លទ្ធភាពឱ្យសេដ្ឋកិច្ចជាតិនៃប្រទេសនោះអាចផលិតបាននូវផលិតផល ដែលមានតម្លៃបន្ថែមកាន់តែច្រើន ខណៈពេលដែលការប្រើប្រាស់ធនធានកាន់តែមានប្រសិទ្ធភាពរួមចំណែកដល់ការបង្កើនភាពប្រកួតប្រជែងរបស់ប្រទេស៕

អត្ថបទដែលជាប់ទាក់ទង