**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ

កម្ពុជា៖ សន្ទស្សន៍ នីតិរដ្ឋ ប្រចាំឆ្នាំ២០២២

ប្រទេសកម្ពុជាទើបទទួលបានចំណាត់ថ្នាក់លេខ១៣៩ ក្នុងចំណោមប្រទេស១៤០ពាក់ព័ន្ធ «សន្ទស្សន៍នីតិរដ្ឋប្រចាំឆ្នាំ២០២២»។

ក្រឡេកមួយភ្លែត គឺកម្ពុជាមានលេខរៀងដ៏ទាប និងអាក្រក់បំផុតទី២បន្ទាប់ពីបាតក្រោមដដែល ដែលកាលពីឆ្នាំ២០២១កន្លងមកកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ១៣៨ក្នុងចំណោមប្រទេស១៣៩។ ផ្ទុយទៅវិញ ប្រទេសអាហ្វហ្គានីស្ថានកំពុងបន្តបំផ្ទុះគ្រាប់បែកបង្ហូរឈាមជនសុីវិល ព្រមទាំងបំបិទសិទ្ធិសេរីភាពស្រ្តី និងកុមារី បែរជាជាប់លេខ១៣៨ រីឯប្រទេសភូមាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់លេខ១៣២ ប្រទេសថៃធ្វើរដ្ឋប្រហារលេខ៨០ ហ្វីលីពីនបាញ់សម្លាប់មនុស្សត្រង់ៗស្ទើររាល់ថ្ងៃក្នុងអំឡុងពេលលោកឌុយទែរតេ ( Duterte) កាន់អំណាចលេខ៩៧ ចំណែកប្រទេសវៀតណាមកុម្មុយនីស្តលេខ៨៤។ល។ នេះជារបាយការណ៍របស់អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក​ (World

Justice Project​ ឬហៅកាត់ថា WJP) ដែលមានទីតាំងនៅទីក្រុង Washington D.C. សហរដ្ឋអាមេរិក។

ជាបឋម ខ្ញុំសូមជំរាបជូនសាធារណជនថា ទាំងដីគោក និងដីកោះនៅលើពិភពលោកទាំងមូលមានប្រទេសសរុបចំនួនជិត២០០។ ប៉ុន្តែ សំណួរសួរថា តើប្រទេសជិត៦០ដទៃទៀត ហេតុអ្វីអង្គការWJP ពុំដាក់បញ្ចូលទៅក្នុងរបាយការណ៍ផង? តើប្រទេសទាំងនោះ ពុំមាននីតិរដ្ឋសោះតែម្តងឬយ៉ាងណា? តើដើម្បីទទួលបានចំណាត់ថ្នាក់ល្អប្រសើរជាងលេខ១៣៩ កម្ពុជាគួរយកគំរូធ្វើរដ្ឋប្រហារដូចនៅប្រទេសថៃ និងភូមា ឬកម្ពុជាត្រូវបំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋដូចនៅអាហ្វហ្គានីស្ថាន ឬត្រូវវិលត្រឡប់ទៅរករបបកុម្មុយនីស្តដូចនៅប្រទេសវៀតណាម? ឬដើម្បីទទួលបានចំណាត់ថ្នាក់លេខ២៦ កម្ពុជាគួរត្រូវអនុញ្ញាតិប្រជាពលរដ្ឋទូទៅមានសិទ្ធិប្រើប្រាស់កាំភ្លើងតាមទីសាធារណៈ និងត្រូវធ្វើវិសោធនកម្មច្បាប់កាត់ទោសប្រហារជីវិតដូចនៅប្រទេសបិតាប្រជាធិបតេយ្យសហរដ្ឋអាមេរិកឬយ៉ាងណា?

បើទោះបីជាមានការរំខានពីប្រទេសលោកខាងលិចខ្លះក្តី ក៏កម្ពុជានៅតែបន្តដំណើរតាមគន្លងប្រជាធិបតេយ្យសេរីពហុបក្សតាមរយៈការបោះឆ្នោតជាសកលដោយឥតងាករេ ដែលកម្ពុជាមិនល្ងង់ធ្វើដូចការគិត ឬធ្លាក់ក្នុងគន្លងទុច្ចរិតរបស់អង្គការWJP។

តើកម្ពុជាគួរកាត់ជើងតម្រូវជើងខោ ឬកាត់ក្បាលតម្រូវមួករបស់អង្គការWJP?

ជាបឋម អង្គការWJPគួរគោរពទទួលស្គាល់ថា បច្ចុប្បន្ននេះនៅកម្ពុជាកំពុងធ្វើដំណើរដោយសន្សឹមៗ និងស្ងៀមស្ងាត់លើគន្លងប្រជាធិបតេយ្យសេរី បើទោះបីជាមិនទាន់ត្រូវចិត្តអង្គការWJP ប្រាថ្នាក្តី។ សិទ្ធិ សេរីភាព នីតិរដ្ឋ និងប្រជាធិបតេយ្យនៅកម្ពុជាមិនខុសប្លែកគ្នាទៅនឹងបណ្តាប្រទេសកំពុងអភិវឌ្ឍដទៃទៀតនៅលើពិភពលោកយើងឡើយ។ ពោល គឺត្រូវការពេលវេលាសមស្រប ដោយកម្ពុជាមិនអាចចាប់បង្អកប្រជាពលរដ្ឋអោយទំពារប្រជាធិបតេយ្យលេបចូលក្នុងពោះដូចអាហារបានឡើយ។

ដូច្នេះ ចូរអង្គការWJP រួមទាំងអង្គការHRW របស់លោក ប្រេដ អាដាម ផង មិនត្រូវយកបរិបទប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋធ្វើជាអាវុធនយោបាយ ដើម្បីវាយប្រហារ និងបំបាក់ទឹកចិត្តប្រជាពលរដ្ឋកម្ពុជា ដែលកំពុងបន្តរួមរស់ក្នុងភាពសុខដុមសមរម្យល្មមក្រោមម្លប់សន្តិភាពរបស់ខ្លួន៕

អត្ថបទ៖ ស្ទីវិន សាន់

អត្ថបទដែលជាប់ទាក់ទង