ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណះសំណាល ផ្ដល់ស្រូវពូជ និងចែកស្បៀងអាហារ ដល់ប្រជាកសិករជិត ៧ពាន់គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ធំ

ភ្នំពេញ៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២៩ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណះសំណាល ផ្ដល់ស្រូវពូជ និងចែកស្បៀងអាហារដល់ប្រជាកសិករប្រមាណជិត ៧,០០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

