**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំអន្តរក្រសួងដើម្បីសិក្សា និងកំណត់នីតិវិធីការគ្រប់គ្រង ការផ្សាយពាណិជ្ជកម្ម ស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក និងខណ្ឌ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំអន្តរក្រសួងដើម្បីសិក្សាស្រាវជ្រាវ និងកំណត់នីតិវិធីនៃការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មតាមមធ្យោបាយគ្រប់ប្រភេទដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក និងខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងតំណាងក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធផងដែរ។

ឯកឧត្តម សក់ សេដ្ឋា បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះសមាជិកអង្គប្រជុំដែលជាតំណាងក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាឱកាសនោះ។

នាឱកាសនោះ អង្គប្រជុំបានពិភាក្សាលើកឡើង អំពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក និងខណ្ឌ ដោយបានលើកឡើងនូវបញ្ហាប្រឈម ផលប៉ះពាល់ និងដំណោះស្រាយមួយចំនួនលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មដែលកំពុងតែធ្វើនាពេលបច្ចុប្បន្ន។

ក្រោយការពិភាក្សាយ៉ាងផុសផុល ឯកឧត្តម សក់ សេដ្ឋា បានធ្វើការណែនាំដល់សមាជិកនៃអង្គប្រជុំដែលមកពីតំណាងក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធឱ្យ ធ្វើការសិក្សាស្រាវជ្រាវលម្អិតឡើងវិញក្រោយកិច្ចប្រជុំនាឱកាសនេះ ដើម្បីស្វែងរកធាតុចូលចាំបាច់បន្ថែមទៀតសម្រាប់ធ្វើជាមូលដ្ឋានដាក់ចូលពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំបន្តបន្ទាប់ទៀត ធ្វើយ៉ាងណាឱ្យកាងារស្រាវជ្រាវ និងកំណត់នីតិវិធីនៃការគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មនេះមានភាពគ្រប់ជ្រុងជ្រោយសម្រាប់គ្រប់គ្រងបាននូវមធ្យោបាយផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទនៅទូទាំងរាជធានី-ខេត្ត ក្រុង ស្រុក និងខណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង