**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ានលើកទី១០ ប្រព័ន្ធវីដេអូ ដែលរៀបចំដោយប្រទេសឡាវ

 


ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជានៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ានលើកទី១០ តាមរយៈប្រព័ន្ធវីដេអូ  ដែលរៀបចំឡើងដោយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈលើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនាតាមរយៈប្រព័ន្ធវីដេអូនេះ បានប្រព្រឹត្តទៅក្រោមប្រធានបទ «ការលើកកម្ពស់តួនាទីវប្បធម៌ និងសិល្បៈ អាស៊ាន ក្រោយបរិបទការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព»។
នាឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និង ឯកឧត្តម លោកជំទាវជារដ្ឋមន្ត្រី         អាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ រួមជាមួយដៃគូសន្ទនា ធ្វើការពិភាក្សាលើរបៀបវារៈសំខាន់ចំនួន៦៖
១.វឌ្ឍនភាពការងារសកម្មភាពវប្បធម៌ និងការរាលដាលនៃជំងឺកូវីដ-១៩ នាអំឡុងពេលកម្ពុជាធ្វើជាប្រធានរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ ២០២០-២០២២, ២. បញ្ហាប្រឈមក្នុងការអនុវត្តសកម្មភាពវប្បធម៌ នាអំឡុងពេលនៃផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងដំណើរឆ្ពោះទៅមុខសម្រាប់វិស័យវប្បធម៌ និងសិល្បៈ និងពិគ្រោះពិភាក្សាគ្នាក្នុងការស្វែងរកដំណោះស្រាយរួម ដើម្បីរៀបចំសកម្មភាពវប្បធម៌អាស៊ាន ប្រកបដោយវឌ្ឍនភាពនិងចីរភាព,៣. សកម្មភាពវប្បធម៌គាំទ្រទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន ២០២០-២០២២, ៤. ការអនុវត្តសេចក្តីប្រកាសទីក្រុងសៀមរាប ស្តីពីការលើកកម្ពស់សហគមន៍អាស៊ានប្រកបដោយភាពច្នៃប្រឌិត និងសម្របខ្លួនទៅនឹងកិច្ចគាំទ្រដល់សេដ្ឋកិច្ច និងការច្នៃប្រឌិតពាក់ព័ន្ធនឹងវប្បធម៌, ៥. សកម្មភាពវប្បធម៌នានាដែលជាព្រឹត្តិការណ៍អម ក្នុងការគាំទ្រដល់កិច្ចប្រជុំកំពូលអាស៊ាន ដែល    កម្ពុជាជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២២ និង៦. ក្នុងគោលដៅរៀបចំឱ្យមានការចូលរួមជាសហគមន៍តំបន់ និងរៀបចំឱ្យមានជាយន្តការអន្តរជាតិក្នុងការការពារការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់ កម្ពុជាក៏នឹងលើកជូនអង្គប្រជុំដើម្បីពិភាក្សាអំពីសន្និសីទអន្តរជាតិ ស្ដីពីការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់៖ ទស្សនៈពីអាស៊ាន ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើជាម្ចាស់ផ្ទះនៅក្រុងសៀមរាប ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៥-៨ ខែកញ្ញា ឆ្នាំ២០២២កន្លងមក។
កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ ជាមួយដៃគូសន្ទនារួមមាន៖ អាស៊ាន-សាធារណរដ្ឋប្រជាមានិតចិន អាស៊ាន-ជប៉ុន និងអាស៊ាន-សាធារណរដ្ឋកូរ៉េ (អាស៊ានបូកបី)។

កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈលើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនាតាមរយៈប្រព័ន្ធវីដេអូនេះ មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជារដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ និងលោក លោកស្រីប្រធានឧត្តមមន្រ្តីទទួលបន្ទុកវប្បធម៌ និងសិល្បៈ ជាមួយដៃគូសន្ទនាអាស៊ាន មានដូចជា៖ សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ៕

អត្ថបទដែលជាប់ទាក់ទង