ទឹកធ្លាក់រលៀបគុយ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មានសម្រស់ដ៏ល្អឯក អាចឲ្យអ្នកទេសចរណ៍ ទទួលបានអារម្មណ៍ស្រស់ស្រាយពីខ្យល់បរិសុទ្ធ

ទឹកធ្លាក់រលៀបគុយ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្ភភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ចម្ងាយ ១២០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ
ទឹកធ្លាក់រលៀបគុយ ប្រជុំទៅដោយទឹកធ្លាក់ច្រើន នឹងមានសម្រស់ដ៏ល្អឯក ដែលអាចអោយអ្នកទេសចរណ៍ទទួលបានអារម្មណ៍ស្រស់ស្រាយពីខ្យល់បរិសុទ្ធ។
ទឹកធ្លាក់រលៀបគុយ ធ្វើដំណើរពីភ្នំពេញ ដល់ភូមិកោះខ្ទុម ចំនួន១១០គីឡូម៉ែត្រ(ឡាន/ម៉ូតូ) ភូមិកោះខ្ទុម ដល់ទឹកធ្លាក់រលៀបគុយ ១០គម (ម៉ូតូ/ថ្មើរជើង)។ អ្នកទេសចរណ៍អាចបោះតង់ ពិសារអាហារ ស្តាប់សម្លេងសត្វយំនាពេលរាត្រី ដោយសុខសុវត្ថិភាព។


