សម្តេចតេជោ៖ បដិមារបស់កម្ពុជា ជាច្រើនបានបង្ហាញខ្លួន ក្រោយតំបន់រមណីយដ្ឋានអង្គរ ត្រូវបានរៀបចំ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ព្រះបដិមារបស់កម្ពុជា ជាច្រើនបានបង្ហាញខ្លួន ក្រោយពេលតំបន់រមណីយដ្ឋានអង្គរត្រូវបានរៀបចំ ។
ក្នុងពិធីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋាន ចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង នៅព្រឹកថ្ងៃទី២២ តុលា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តំបន់ពាក់ស្នែងជាសមរភូមិ ដ៏ស្រួចស្រាវមួយជាមួយខ្មែរក្រហម។ ក្នុងនោះក្រោយកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស មានពលរដ្ឋអូស្ត្រាលី ត្រូវបានខ្មែរក្រហមចាប់ខ្លួន និងសម្លាប់ផងដែរ។
សម្តេចតេជោថ្លែងថា ពេលនេះតំបន់ពាក់ស្នែងក្លាយជាតំបន់អភិវឌ្ឍន៍សម្រាប់ប្រជាពលរដ្ឋរើសចេញពីតំបន់រមណីយដ្ឋានអង្គរ ។
សម្តេចតេជោ បន្ថែមថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ចំពោះភូមិឋានថ្មីរបស់ប្រជាពលរដ្ឋ មិនមែនយកពលរដ្ឋ មកទុកចោលនោះឡើយ ៕

