ឯកឧត្តម ប្រាក់ សំអឿន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការប្រើប្រាស់ប្រព័ន្ធទូទាត់វិក្កយបត្រ(Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមនៃការប្រើប្រាស់ប្រព័ន្ធទូទាត់វិក្កយបត្រ(Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត។
កិច្ចប្រជុំខាងលើនេះមានការចូលរួមពីនាយករដ្ឋបាល ប្រធានអង្គភាពច្រកចេញចូលតែមួយ រជ្ជទេយ្យករចំណូល បុគ្គលិកផ្នែកជួរមុខទទួលបន្ទុកការងារបេឡា នៃរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ និងខេត្តកំពត ព្រមទាំងមន្ត្រីជំនាញនៃនាយកដ្ឋានមុខងារ និងធនធាន នៅសណ្ឋាគារ Raffles Hotel Le Royal៕

