រថយន្តដឹកស្រូវ ១គ្រឿង ក្រឡាប់ធ្លាក់ប្រឡាយ សំណាងមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ មានករណីរថយន្តភ្លៅ ៥ដឹកស្រូវមួយគ្រឿង ក្រឡាប់ធ្លាក់ប្រឡាយ ស្ថិតចំនុចផ្លូវវៀងក្រុងលេខ២១ កែងបែកជាបួន ភូមិតាឌូនិងប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
មូលហេតុ:បណ្តាលមកពី បែកទុយយ៉ោប្រេងធ្វើអោយកាំងចង្កូត បត់អត់កើត បញ្ជាលែងបាន បណ្តាលអោយធ្លាក់ចុះដាំទីងចូលក្នុងទឹក។
ចំណែកតៃកុងរថយន្តឈ្មោះ ញោម ជីវិន អាយុ២៩ឆ្នាំ រស់នៅភូមិតារ៉េនជោ ឃុំអង្កាញ់ ស្រុកទ្រាំង មិនមានគ្រោះថ្នាក់អ្វីទេ (រងរបួសស្រាល) មិនមានបញ្ហាដល់ពលរដ្ឋជិតខាងឡើយ ៕

