**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

រដ្ឋមន្ត្រីបរិស្ថាន៖​ កត្តាស្ថេរភាពនយោបាយ និងសុខសន្តិភាព បានអនុញ្ញាតឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ

ភ្នំពេញ៖​ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានលើកឡើងថា កត្តាស្ថេរភាពនយោបាយ និងសុខសន្តិភាពនៅទូទាំងប្រទេស ដែលអនុញ្ញាតឱ្យកម្ពុជាមានការអភិវឌ្ឍ លើគ្រប់វិស័យ។

ឯកឧត្តមបានលើកឡើងបែបនេះ នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ក្នុងពេលទទួលជួបពិភាក្សាការងារជាមួយប្រតិភូកម្មវិធីភាពជាដៃគូសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតងនៃអង្គការសហប្រជាជាតិ (United Nations Partnership for Actions on Green Economy-UN PAGE) ដែលមានតំណាងមកពីស្ថាប័នសហប្រជាជាតិចំនួន០៥ រួមមាន UNITAR UNIDO UNEP UNDP និងILO និងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការលើបរិវត្តសេដ្ឋកិច្ចបៃតង និងផ្តោតលើតម្រូវការនៃការសិក្សាស៊ីជម្រៅផ្នែកគោលនយោបាយ និងការអនុវត្តជាក់ស្តែងពាក់ព័ន្ធនឹងសេដ្ឋកិច្ចបៃតង សម្រាប់កំណត់យុទ្ធសាស្រ្តជាក់លាក់ក្នុងការចាប់ផ្ដើមការសិក្សាវិសាលភាពសេដ្ឋកិច្ចបៃតងនៅកម្ពុជា ការរៀបចំឯកសារគម្រោង និងការសម្របសម្រួលការអនុវត្តសេដ្ឋកិច្ចបៃតងនៅកម្ពុជាក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ពីកត្តាស្ថេរភាពនយោបាយ និងសុខសន្តិភាពនៅទូទាំងប្រទេស ដែលអនុញ្ញាតឱ្យកម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងចូលរួមការប្តេជ្ញាចិត្តជាសកលសំដៅសម្រេចបានគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមក៏បានផ្តល់អនុសាសន៍ដល់ក្រុមការងារ ក្នុងការសិក្សាស៊ីជម្រៅលើការជំរុញការកសាងទីផ្សារផលិតផលជាក់លាក់ ដែលមានលក្ខណៈពិសេសនិងដាច់ដោយឡែករបស់កម្ពុជា និងអាចមានភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារអន្តរជាតិ សំដៅរួមចំណែកដោយផ្ទាល់ក្នុងការបង្កើតការងារ និងលើកកម្ពស់កម្រិតជីវភាពសេដ្ឋកិច្ចប្រជាជន។

ឯកឧត្តមក៏បានកត់សម្គាល់ពីតម្រូវការនៃការធានាបាននូវសន្តិសុខនិងសុវត្ថិភាពស្បៀងអាហារ និងអាហារមានជីវជាតិបំប៉នសុខភាពគ្រប់គ្រាន់សម្រាប់ប្រជាជន។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចគាំពារបរិស្ថានក្នុងវិស័យឧស្សាហកម្ម និងផលិតកម្ម ដើម្បីរក្សាបាននូវតុល្យភាពការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា តាមរយៈការលើកកម្ពស់ប្រសិទ្ធភាពធនធាន ការប្រើប្រាស់ថាមពលស្អាតក្នុងខ្សែសង្វាក់ផលិតកម្ម ការបង្កើនសមត្ថភាពនិងជំនាញវិជ្ជាជីវៈពាក់ព័ន្ធឱ្យទាន់តម្រូវការទីផ្សារការងារស្របតាមបរិបថសេដ្ឋកិច្ចបៃតង។

ឯលឧត្ដមបន្ថែមថា ការងារទាំងអស់ខាងលើក៏មិនអាចកាត់ផ្តាច់ពីតម្រូវការធនធានហិរញ្ញវត្ថុ ដែលមានអាចផ្តល់លទ្ធភាពខ្ពស់ដល់រាល់គម្រោងវិនិយោគដែលមានមេត្រីបរិស្ថាន និងអាចផ្តល់នូវកម្រិតអត្រាការប្រាក់ទាបសម្រាប់អាជីវកម្ម ដែលជាសក្តានុពលរួមចំណែកដល់ការលើកស្ទួយ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតង កាន់តែមានប្រសិទ្ធភាព និងអាចអនុវត្តបានសម្រាប់បរិបថកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង