**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យទីម័រខាងកើត បង្កើតការវិនិយោគនៅកម្ពុជា ដូចជាម៉ាស៊ីនកិនស្រូវ ម៉ាស៊ីនសំងួត ហើយនាំចេញទៅទីម័រខាងកើតតែម្ដង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យទីម័រខាងកើត បង្កើតការវិនិយោគនៅកម្ពុជា ដូចជាផ្នែកម៉ាស៊ីនកិនស្រូវ ម៉ាស៊ីនសំងួត ហើយនាំចេញទៅប្រទេសទីម័រខាងកើតតែម្ដង ។

សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រខាងកើត ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវ រដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតីទីម័រខាងកើត បានគោរពថ្លែងអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រទីម័រលើវិស័យអភិវឌ្ឍន៍ វិស័យកសាងជាតិ ស្ថេរភាពសង្គម និងគាំទ្រ ជាសមាជិកភាពក្នុងសហគមន៍អាស៊ាន។ ហើយថ្មីៗនេះទៀតសោត កម្ពុជា បានជួយទីម័រក្នុងការឧបត្ថម្ភវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយនឹងបរិក្ខារពេទ្យដទៃទៀតផងដែរ។

ឯកឧត្តម ក៏បានជម្រាបជូនសម្ដេចតេជោ ថា ឯកឧត្តម មកទស្សនកិច្ចនៅប្រទេសកម្ពុជា បានឃើញការរីកចម្រើនរបស់ប្រទេសកម្ពុជាជាលំដាប់។ ជាមួយគ្នានោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចម្រើនផងដែរ។
ក្នុងន័យនេះ ឯកឧត្តម ក៏បានបញ្ជាក់ជូនសម្ដេចតេជោ នូវបំណងចង់ពង្រីកពង្រឹងចំណងមិត្តភាព ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង តាមរយៈឲ្យមានការហោះហើរត្រង់ប្រទេសទាំងពីរ និងលើកកម្ពស់លើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរចំពោះឯកឧត្តម ដែលបានជាប់ឆ្នោតកាន់តំណែងជាប្រធានាធិបតីជាលើកទី២។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ឆ្នាំនេះជាខួបទី ២០ នៃទំនាក់ទំនងប្រទេសទាំងពីរ។

សម្ដេចតេជោក៏បានសម្តែង នូវការស្វាគមន៍ចំពោះការហោះហើរត្រង់រវាងកម្ពុជា និងទីម័រខាងកើត។
សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យទីម័រខាងកើតបង្កើតការវិនិយោគនៅកម្ពុជា ដូចជាផ្នែកម៉ាស៊ីនកិនស្រូវ ម៉ាស៊ីនសំងួត ហើយនាំចេញទៅប្រទេសទីម័រខាងកើតតែម្ដង។

សម្ដេចក៏បានគូសបញ្ជាក់ថា កម្ពុជាបានអនុញ្ញាតឲ្យបរទេសវិនិយោគ ១០០ ភាគរយ។ សម្ដេចក៏បានលើកទឹកចិត្តជំរុញការអនុវត្តកិច្ចព្រមព្រៀងទាំងឡាយណាដែលប្រមុខរដ្ឋាភិបាលបានចុះហត្ថលេខាហើយ ហើយក៏សូមឲ្យពិនិត្យជំរុញកិច្ចសហប្រតិបត្តការលើវិស័យអប់រំ និងវិស័យសន្តិសុខផងដែរ៕

អត្ថបទដែលជាប់ទាក់ទង