បង្ក្រាបករណីជួញដូរសត្វព្រៃ នៅក្នុងផ្សារបានលុង ដកហូតសាច់ជ្រូកព្រៃ ត្រកួត និងឈ្លូស ២៤គីឡូក្រាម

ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញ ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជរដ្ឋខេត្តរតនគិរី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុងចំនួន ៦ នាក់ ដឹកនាំដោយ លោក អនុសេនីយ៍ឯក កែវ ចាន់រី មេបញ្ជាការរង មធ្យោបាយ រថយន្ត ១គ្រឿង សហការជាមួយ កម្លាំង សង្កាត់រដ្ឋបាលព្រៃឈើបានលុង ចុះបង្គ្រាបករណីជួញដូរសត្វព្រៃ នៅចំណុច ក្នុងផ្សារបានលុង ( ផ្នែកខាងត្បូង) ស្ថិតក្នុងភូមិ ជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានចាប់យកវត្ថុតាងរួមមានៈ សាច់ជ្រូកព្រៃចំនួន ១៤ គីឡូក្រាម សាច់ត្រកួតចំនួន ៣ គីឡូក្រាម សាច់ឈ្លូសចំនួន ៧ គីឡូក្រាម សរុប:ចំនួន ២៤ គីឡូក្រាម ។
បច្ចុប្បន្ន វត្ថុតាងខាងលើ បានរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើបានលុង ដើម្បីចាត់តាមនីតិវិធីបន្ត ៕

