ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា របស់កងពលតូចថ្មើរជើងលេខ៥៣

បាត់ដំបង៖ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា របស់កងពលតូចថ្មើរជើងលេខ៥៣ និងសំណេះសំណាលសួរសុខទុក្ខ របស់អង្គភាពសម្ព័ន្ធមេត្រីភាព អគ្គនាយកដ្ឋានរតនាគារជាតិ នៅកងពលតូចថ្មើរជើងលេខ៥៣ យោធភូមិភាគទី៥ កងទ័ពជើងគោក។

