សម្ដេចតេជោ ហ៊ុន សែន៖ សម រង្ស៊ី មានកំហុសនយោបាយធំ ២

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លៃងបញ្ជាក់ថា ទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី មានកំហុសយោបាយធំចំនួន ២ ។
ក្នុងឱកាសអញ្ជើញប្តូរព័ត៌មាន ថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត នាថ្ងៃទី២០ តុលានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កំហុសនយោបាយធំទាំង២ នោះគឺទី១៖ នាំមនុស្សរត់ទៅក្រៅស្រុក ដែលធ្វើឱ្យក្បាលម៉ាស៊ីន នយោបាយពួកប្រឆាំងដាច់អស់ និងទី២៖ ដកមនុស្សចេញពី គ.ជ.ប ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ទៅទណ្ឌិត សម រង្ស៉ី ថា ខុសខ្លួនឯងកុំបន្ទោសគេ ហើយបន្តល្ងង់បែបនេះតទៅទៀតទៅ ៕
