**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

GIZ បន្ដកិច្ចសហការរៀបចំវគ្គបណ្ដុះបណ្ដាល ”ជំនាញដឹកនាំស្នូល (កម្រិតទី២)” ជូនដល់ថ្នាក់ដឹកនាំនៃ ប.ស.ស.

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកវគ្គបណ្ដុះបណ្ដាល ”ជំនាញដឹកនាំស្នូល (កម្រិតទី២)” នាព្រឹកមិញនេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងថា៖ កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងបេឡាជាតិសន្ដិសុខសង្គម បានចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣លើកហើយ ដោយបានចាប់ផ្ដើមអនុវត្តការងាររួមគ្នាចាប់តាំងឆ្នាំ២០១៦ មកដល់បច្ចុប្បន្ននឹងបន្ដរហូតដល់ឆ្នាំ២០២៤។

ឯកឧត្តមអគ្គនាយក ប.ស.ស. បានបន្ដថា៖ កន្លងមកកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) មិនត្រឹមតែផ្ដល់ជំនួយក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលដើម្បីអភិវឌ្ឍន៍ធនធានមនុស្សពាក់ព័ន្ធចំណេះដឹង និងជំនាញទន់បន្ថែមនោះទេ លើសពីនេះទៅទៀតកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ក៏បានជួយផ្នែកហិរញ្ញវត្ថុក្នុងសកម្មភាពការងារជាច្រើនក្នុងការអភិវឌ្ឍប្រព័ន្ធសន្ដិសុខសង្គមកម្ពុជា តាមរយៈការផ្ដល់ជំនួយក្នុងការបង្កើត Web Application, Mobile Application ព្រមទាំងជំនាញផ្សេងៗជាច្រើនទៀត ដើម្បីអាចឈានទៅរករបត់នៃបដិវត្តឧស្សាហកម្ម៤.០ ដែលព័ត៌មានវិទ្យាដើរតួយ៉ាង សំខាន់ក្នុងការផ្លាស់ប្ដូររបៀបធ្វើការ និងការរស់នៅផងដែរ។

ក្នុងឱកាសនេះដែរ ឯកឧត្តមអគ្គនាយក ប.ស.ស. បានមានប្រសាសន៍បន្ដថា៖ តាមរយៈវគ្គបណ្ដុះបណ្ដាល ”ជំនាញដឹកនាំស្នូល (កម្រិតទី២)” នាពេលនេះ សិក្ខាកាមដែលជាថ្នាក់ដឹកនាំ ប.ស.ស. ទាំងអស់នឹងទទួលបាន បទពិសោធន៍ពិតៗពីវាគ្មិនដែលធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ល្អៗ ដើម្បីយកមកបំពេញសមត្ថភាពការងារឱ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមតួនាទី និងភារកិច្ច ព្រមទាំងអភិវឌ្ឍន៍ខ្លួន រៀបចំផ្នត់គំនិតការងារ ត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរ និងការអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួន និងស្ថាប័ន តាមរយៈទស្សនទាននៃភាពជាអ្នកដឹកនាំក្នុងប្រធានបទសំខាន់ៗដូចជា៖ សារសំខាន់ ធាតុស្នូល និងបែបបទនៃការដឹកនាំ, តួនាទី និងសិទ្ធិអំណាចអ្នកដឹកនាំ, របៀបគ្រប់គ្រង ដឹកនាំ និងការកសាងជំនឿទុកចិត្ត, ការរៀបចំផែនការ ការចាត់ចែង និងការត្រួតពិនិត្យលើការងារ, ការធ្វើប្រតិភូកម្មការងារប្រកបដោយប្រសិទ្ធភាព និងការបណ្ដុះឆន្ទៈ ព្រមទាំងការលើកទឹកចិត្តបុគ្គលិក។

ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក ប.ស.ស. បានបង្ហាញភាពរីករាយ និងពេញចិត្តចំពោះកិច្ចសហការអនុវត្តគម្រោងនានារបស់កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងបានថ្លែងអំណរគុណដល់កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលតែងតែផ្តល់ការគាំទ្រទាំងហិរញ្ញវត្ថុ និងជំនាញបច្ចេកទេស ដល់ ប.ស.ស. ដើម្បីបង្កើនសមត្ថភាពរាល់សកម្មភាពដែលជំរុញឱ្យមានការអភិវឌ្ឍខ្លួន ព្រមទាំងស្ថាប័ន ក្នុងការអនុវត្តប្រព័ន្ធសន្ដិសុខសង្គមឱ្យបានកាន់តែរីកចម្រើន និងសម្រេចបានភាពជោគជ័យបន្ថែមទៀត។

ឯកឧត្ដមអគ្គនាយក ប.ស.ស. បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិន និងសិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងការបណ្ដុះបណ្ដាលនាពេលនេះ និងបានផ្ដាំផ្ញើឱ្យសិក្ខាកាម ទាំងអស់ចូលរួមសួរដេញដោលឱ្យបានផុលផុសបំផុត ដើម្បីក្រេបយកចំណេះដឹងឱ្យច្រើន ហើយយក ចំណេះដឹងទាំងនោះទៅបម្រើអង្គភាព មាតុភូមិ ដើម្បីអភិវឌ្ឍន៍ឱ្យឈានឡើងមួយកម្រិតថែមទៀត។

សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៩-២១ ខែតុលា ឆ្នាំ២០២២រៀបចំឡើងក្រោមជំនួយឧបត្ថម្ភពីកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស. សរុបប្រមាណជាង ៣០រូប នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ៕

 

អត្ថបទដែលជាប់ទាក់ទង