ឯកឧត្តម ថង សាវុន ដឹកនាំកិច្ចប្រជុំគណៈកម្មការ រៀបចំបុណ្យជាតិ និងអន្តរជាតិថ្នាក់ខេត្ត

ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំគណៈកម្មការរៀបចំបុណ្យជាតិ និង អន្តរជាតិថ្នាក់ខេត្ត ដឹកនាំកិច្ចប្រជុំដោយឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ដែលកិច្ចប្រជុំនៅធ្វើឡើងនៅអាគាររដ្ឋបាលសាលាខេត្តមណ្ឌលគិរី និង អភិបាល អភិបាលរងក្រុង/ស្រុក ចូលរួមតាមប្រព័ន្ឋវីដេអូ Zoom ។

