រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជេីញដឹកនាំគណៈប្រតិភូថ្វាយកម្រងផ្កាគោគោរពវិញ្ញាណក្ខន្ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១០ឆ្នាំ

ភ្នំពេញ៖ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានអញ្ជេីញដឹកនាំគណៈប្រតិភូថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១០ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២២) នៃការយាងសោយទិវង្គតរបស់ព្រះអង្គ នៅមណ្ឌលសួនច្បារខាងកេីតវិមានឯករាជ្យ។

