**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឯកឧត្តម សែម សុវណ្ណនី ចុះពិនិត្យផ្លូវបេតុង២ខ្សែនៅឃុំតាលន់ និងឃុំខ្ពប ស្រុកស្អាង ក្រោយស្ថាបនារួចរាល់

ភ្នំពេញ៖ ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលផ្លូវបេតុង ចំនួន២ខ្សែ។ ផ្លូវ១ខ្សែមាន ប្រវែង១៣០០ម៉ែត្រ ស្ថិតនៅក្នុងឃុំតាលន់ ដែលមានការតភ្ជាប់ពីឃុំត្រើយស្លា និងផ្លូវបេតុ១ខ្សែទៀត មានប្រវែង១៥០០ម៉ែត្រ នៅក្នុងភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ក្រោយពីស្ថាបនារួចរាល់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម សែម សុវណ្ណនី បានឱ្យដឹងថា ផ្លូវទាំង២ខ្សែខាងលើនេះ គឺបានស្ថាបនាដោយកងកម្លាំងវិស្វកម្ម នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ហើយផ្លូវនេះ បានជួយសម្រួលដល់ការងារធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសបង្ករលក្ខណៈងាយស្រួល ក្នុងការដឹកទំនិញកសិផលកសិកម្ម របស់ពួកគាត់ទៅកាន់ទីផ្សារ។

ឯកឧត្តម បានបញ្ជាក់ថា “ស្មោះត្រង់ជាមួយទេវតា គឺទេវតាជួយដូច្នេះហើយ”។ ឯកឧត្តម សែម សុវណ្ណនី បានឱ្យដឹងដែរថា ក្នុងភូមិសាស្ត្រស្រុកស្អាង ជាពិសេស នៅឃុំត្រើយស្លា, ឃុំតាលន់ និងឃុំខ្ពប ជាដើម ក្រុមការងារបានធ្វើការស្ថាបនាផ្លូវ ជាង១០ខ្សែ ដែលមានប្រវែងជាង២០គីឡូម៉ែត្រ និងបានបំពាក់អំពូលសូឡា នៅតាមដងផ្លូវ ជាច្រើនពាន់ដើមផងដែរ។ ដោយឡែកផ្លូវបេតុងថ្មី២ខ្សែនេះ ក៏បានបំពាក់អំពូលសូឡា ​រួចរាល់ផងដែរ។

ក្នុងដំណើរពិនិត្យផ្លូវបេតុង និងសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ឯកឧត្តម បាននាំយកក្រមារចែកប្រជាពលរដ្ឋតាមដល់ផ្លូវចំនួន៤០០នាក់ផងដែរ សម្រាប់ឃុំតាលន់។ បន្ទាប់មកឯកឧត្តម សែម សុវណ្ណនី និងក្រុមការងារ បានឆ្លងទូកដរ​​ទៅពិនិត្យផ្លូវបេតុងនៅភូមិកោះថ្មី ឃុំខ្ពប ដើម្បីជួបសំណេះសំណាលប្រជាពលរដ្ឋ ដោយនាំយកការផ្តាំផ្ញើរការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រាក់ សុខុន និងបាននាំយកអំណោយចែកជូនប្រជាពលរដ្ឋ៦០គ្រួសារដែលមានជីវភាពខ្វះខាត នៅក្នុងភូមិកោះថ្មីនេះផងដែរ ដោយក្នុង១គ្រួសារទទួលបានអង្ករ១០គីឡូក្រាម មី១កេស និងទឹកស៊ីអ៉ីវយួរ។ ក្នុងដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមដងផ្លូវ ដោយមើលឃើញ ជាក់ស្តែងផ្ទះលោកយាយ ប៊ុន​ ញឹប អាយុ៨៨ឆ្នាំ ដែលមានជំងឺប្រចាំកាយផងនោះ ហើយផ្ទះត្រូវរបើកដំបូលផងនោះ ឯកឧត្តម សែម សុវណ្ណនី បានឧបត្ថម្ភថវិកា ចំនួន៦០០ដុល្លា​ដើម្បីធ្វើការសាងសង់ផ្ទះថ្មីជូនគាត់។

ឯកឧត្តម បានឧបត្ថម្ភថវិកាចំនួន៥០០ដុល្លា ដល់សាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនកោះថ្មី ដើម្បីចាក់ខ្សាច់បំពេញទីធ្លាសាលាកុំឱ្យទឹកលិច៕

អត្ថបទដែលជាប់ទាក់ទង