**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន

បទវិភាគ៖សង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនរបស់អាមេរិកទទួលបរាជ័យទាំស្រុង ភាគីអាមេរិកត្រូវក្រេបជញ្ជក់មេរៀន


“ការយកពន្ធគយចំពោះប្រទេសចិនទទួលបរាជ័យទាំងស្រុងខាងវិស័យសេដ្ឋកិច្ច នយោបាយនិងច្បាប់ ។” កាសែត«The Hill»របស់អាមេរិកបានចុះផ្សាយអត្ថបទនៅពេលថ្មីៗនេះ ដោយទទួលស្គាល់ថាសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនរបស់អាមេរិកទទួលបរាជ័យទាំងស្រុង។
កាលពីខែមីនាឆ្នាំ២០១៨ រដ្ឋាភិបាលលោកTrumpអាមេរិកនាពេលនោះបានបំផុសសង្គ្រាមពាណិជ្ជកម្មចំពោះប្រទេសចិនដោយយកអ្វីដែលហៅថា“ការពិនិត្យអង្កេតលេខ៣០១”ធ្វើជាលេស បានដំឡើងពន្ធខ្ពស់លើទំនិញចិនក្នុងតម្លៃប្រហែល៣៦ម៉ឺនលានដុល្លារអាមេរិកដែលនាំចេញទៅអាមេរិក ។ ក្រោយពីរដ្ឋាភិបាលលោកBidenឡើងកាន់អំណាចនៅខែមករាឆ្នាំ២០២១ បានបន្តអនុវត្តគោលនយោបាយពន្ធគយចំពោះប្រទេសចិនរបស់រដ្ឋាភិបាលអាមេរិកអាណត្តិមុន។ ប៉ុន្តែការពិតបានបញ្ជាក់ថា សង្គ្រាមពន្ធគយដែលបានដំណើរការអស់រយៈពេលជាង៤ឆ្នាំលើកនេះគឺលើកដុំថ្មមកទម្លាក់លើជើងខ្លួនឯង ហើយទម្លាក់មួយទំហឹង និងត្រូវរបួសខ្លាំងទៀតផង។
ទិន្នន័យសេដ្ឋកិច្ចគឺជាការបង្ហាញយ៉ាងច្បាស់ក្រឡែត។ តាមការស្រាវជ្រាវរបស់ក្រុមហ៊ុនMoody’sបង្ហាញឱ្យឃើញថា ចំណាយពន្ធលើសពី៩០ភាគរយក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនរបស់អាមេរិកគឺទទួលបន្ទុកដោយភាគីអាមេរិក ។ ទីភ្នាក់សារព័ត៌មានBloombergបានចង្អុលបង្ហាញថា ការដំឡើងពន្ធគយចំពោះប្រទេសចិន បានបង្កើនចំណាយរបស់អ្នកប្រើប្រាស់និងសហគ្រាសអាមរិកយ៉ាងច្រើន ហើយក៏មិនបានធ្វើឱ្យផលិតកម្មអាមេរិកងើបជាថ្មីឡើងវិញនោះដែរ។
មិនត្រឹមតែប៉ុណ្ណោះទេ តាមទិន្នន័យនៃក្រសួងពាណិជ្ជកម្មអាមេរិកបង្ហាញឱ្យឃើញថា នៅឆ្នាំ២០២១ឱនភាពពាណិជ្ជកម្មទំនិញជាមួយប្រទេសចិនរបស់អាមេរិកបានកើនឡើង១៤.៥ភាគរយមានដល់ទៅ៣៥ម៉ឺន៥ពាន់៣រយលានដុល្លារអាមេរិក ។ មានការស្រាវជ្រាវពាក់ព័ន្ធផ្សេងទៀតបង្ហាញឱ្យឃើញថាសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនបានបណ្តាលឱ្យសហគ្រាសអាមេរិកខាតបង់តម្លៃទីផ្សារចំនួន១៧០ម៉ឺនលានដុល្លារអាមេរិក បាត់បង់ឱកាសការងារជិត២៥ម៉ឺន ចំណាយនៃគ្រួសារនីមួយៗគិតជាមធ្យមក្នុងមួយឆ្នាំបានកើនឡើងជិត១ពាន់៣រយដុល្លារអាមេរិក ។
គ្មានអ្វីគួរឱ្យសង្ស័យឡើយ មេរៀនដែលបណ្តាលឱ្យអាមេរិកទទួលបរាជ័យទាំងស្រុងក្នុងសង្គ្រាមពន្ធគយជាមួយប្រទេសចិន គឺមានភាពជ្រាលជ្រៅណាស់ ។ ប៉ុន្ដែ តើក្រេបជញ្ជក់មេរៀនយ៉ាងដូចម្ដេច គឺកំពុងតែសាកល្បងប្រាជ្ញារបស់អ្នកនយោបាយវ៉ាស៊ីនតោន ។
ជាបឋម ពួកគេចាំបាច់ត្រូវដឹងច្បាស់ថា ទង្វើដែលផ្ទុយពីចំណេះទូទៅខាងសេដ្ឋកិច្ច និងក្រិតក្រមទីផ្សារគឺមិនអាចទៅរួចទេ ។ ទី២ ការប្រើអ្វីដែលហៅថា “ភាពត្រឹមត្រូវខាងនយោបាយ ”មកបំភាន់គោលនយោបាយចំពោះប្រទេសចិន វាមិនអាចដោះស្រាយបញ្ហារបស់ខ្លួននោះទេ។ បើសិនជាដើម្បីបង្ហាញ“អាកប្បកិរិយាតឹងរ៉ឹងចំពោះប្រទេសចិន” បែរទៅមិនហ៊ានលុបចោលពន្ធបន្ថែមនោះគឺជាកលល្បិចនយោបាយដែលគិតមិនបានវែងឆ្ងាយ ហើយបំផ្លាញផលប្រយោជន៍រដ្ឋនិងប្រជាជនអាមេរិក ។
ប៉ុន្មានឆ្នាំកន្លងមកនេះ មិនថាបំផុល“ការប្រកួតប្រជែងខាងយុទ្ធសាស្រ្ត”ក៏ដោយ ឬបង្ក“ការបដិបក្ខគ្នាដោយគ្រប់ជ្រុងជ្រោយ”ក៏ដោយ ក៏សុទ្ធតែបញ្ជាក់ថា ការយល់ដឹងចំពោះប្រទេសចិនរបស់ភាគីអាមេរិកមានកំហុសយ៉ាងធ្ងន់ ។ ភាគីចិនបានបញ្ជាក់ជាច្រើនលើកហើយថា គោលដៅនៃការអភិវឌ្ឍមិនមែនលើសឬជំនួសអាមរិកនោះទេ តែគឺជាការជម្នះលើខ្លួនឯងឥតឈប់ឈរ ដើម្បីធ្វើឱ្យប្រជាជនចិនមានជីវភាពរស់នៅកាន់តែល្អប្រសើរ ។
ចិននិងអាមេរិកមានទំនាក់ទំនងល្អនឹងអាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ការធ្វើបដិបក្ខគ្នានឹងមានផលប៉ះពាល់ទាំងសងខាង នេះជាហេតុផលដែលត្រូវបានបញ្ជាក់ជាច្រើនដងច្រើនលើកពីការពិត។យើងសង្ឃឹមថាភាគីអាមេរិកអាចក្រេបជញ្ជក់មេរៀនពីបរាជ័យ កែទង្វើខុសឆ្គងឱ្យត្រឹមត្រូវ ហើយមានតែបើកទ្វារទើបអាចឆ្ពោះទៅរកអនាគតនៃកិច្ចសហប្រតិបត្តិការឈ្នះៗ៕
អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង