**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) បំពេញទស្សនកិច្ចសិក្សា លើប្រព័ន្ធសន្ដិសុខកម្ពុជា

ភ្នំពេញ៖ ដំណើរបំពេញទស្សនកិច្ចសិក្សារបស់ទីភ្នាក់ងារ JICA មកកាន់ ប.ស.ស. កម្ពុជា បានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់រួមចំណែកក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយកម្ពុជា ជាពិសេសលើការសិក្សាឈ្វេងយល់ ប្រមូលទិន្នន័យ និងព័ត៌មានសំខាន់ៗ ពាក់ព័ន្ធទៅនឹងប្រព័ន្ធសន្តិសុខសង្គមកម្ពុជា ដើម្បីវិភាគបញ្ហាគន្លឹះ និងកំណត់ចំណុចអាទិភាពផ្សេងៗ ដែលទីភ្នាក់ងារ JICA មានលទ្ធភាពអាចផ្តល់ការឧបត្ថម្ភគាំទ្រដល់ ប.ស.ស. ដើម្បីពង្រឹង និងពង្រីកប្រព័ន្ធសន្តិសុខសង្គមក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ក្នុងដំណើរទស្សនកិច្ចសិក្សាខាងលើ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានផ្ដល់កិត្តិយសសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក Tomoya YOSHIDA អគ្គនាយករង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលបានដឹកនាំក្រុមការងារនៃទីភ្នាក់ងារ JICA មកបំពេញទសន្សកិច្ចសិក្សានៅ ប.ស.ស. កម្ពុជា ចាប់ពីថ្ងៃទី១២-២១ ខែតុលា ឆ្នាំ២០២២នេះ។

ឯកឧត្តមបណ្ឌិត អគ្គនាយករង ប.ស.ស. បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ទីភ្នាក់ងារ JICA ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រគម្រោងជំនួយអភិវឌ្ឍនានា ក៏ដូចជាការផ្តល់វគ្គបណ្តុះបណ្តាលមកដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកជំនាញនៃ ប.ស.ស. កន្លងមក ។

បច្ចុប្បន្នជាមួយគ្នានេះដែរ ប.ស.ស. ក៏កំពុងសហការជាមួយទីភ្នាក់ងារ JICA លើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (ICT) នៃរបបសន្តិសុខសង្គម ក្រោមការអភិវឌ្ឍដោយក្រុមហ៊ុន HITACHI ជប៉ុន និងគម្រោងសហប្រតិបត្តិការបច្ចេកទេសរបស់ទីភ្នាក់ងារ JICA សម្រាប់របបធានារ៉ាប់រងសុខភាពសង្គមសម្រាប់ប្រជាជន ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (SHIP Project) និងគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) នៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (ICT) មកកាន់ ប.ស.ស.។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អគ្គនាយករង ប.ស.ស. បានស្នើឱ្យគ្រប់នាយកដ្ឋានពាក់ព័ន្ធនៃ ប.ស.ស. ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរបទពិសោធន៍គ្នា ជាមួយទីភ្នាក់ងារ JICA ដើម្បីពង្រឹង និងពង្រីកប្រព័ន្ធសន្តិសុខសង្គមកម្ពុជាសម្រាប់ប្រជាជនកម្ពុជា ប្រកបដោយភាពជាដៃគូ និងយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីពង្រឹងទំនាក់ទំនងរវាងអង្គភាពទាំងពីរ លើផ្នែកមួយនេះ ឱ្យបានកាន់តែប្រសើរឡើង ប្រកបដោយប្រសិទ្ធភាពខ្ពស់ សមធម៌ និងមាននិរន្តរភាព។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំធំ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិករបស់នាយកដ្ឋានជំនាញ នៃប.ស.ស. និងទីភ្នាក់ងារ JICA សរុបប្រមាណជា ២០រូប តាមរយៈប្រព័ន្ធវីដេអូអនឡាញ ៕

អត្ថបទដែលជាប់ទាក់ទង