**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

សម្ដេច ស ខេង ប្រាប់អូស្ត្រាលីថា ក្រៅពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងសម្អាតប្រាក់ បញ្ហាគ្រឿងញៀន ក៏ជាបញ្ហាមួយស្មុគស្មាញ ដែលកម្ពុជាកំពុងយកចិត្តទុកដាក់

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ថាក្រៅពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ បញ្ហាគ្រឿងញៀនក៏ជាបញ្ហាមួយ ស្មុគស្មាញដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ដែរ។

នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូនឯកឧត្តម Pablo Kang ចូលជួបពិភាក្សាការងារ នៅវិមានរដ្ឋសភា។

ជាកិច្ចចាប់ផ្ដើមសម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះអូស្ត្រាលី ដែលតែងបានជួយគាំទ្រដល់កម្ពុជាតាមគ្រប់លទ្ធភាព ជាពិសេសការចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។ សម្ដេចបន្ថែមថាក្រៅពីនេះក៏មានកិច្ចសហការដែលភាគីអូស្ត្រាលីបានជួយគាំទ្រលើវិស័យសំខាន់ៗជាច្រើនទៀតដល់កម្ពុជា។

សម្ដេចបន្តថាក្រសួងមហាផ្ទៃ និងភាគីអូស្ត្រាលី ក៏មានកិច្ចសហការទៅលើការងារសន្តិសុខផងដែរ ដែលភាគីទាំងពីរក៏មានក្របខណ្ឌជាអនុស្សរណៈក្នុងកិច្ចសហប្រតិបត្តិការលើកិច្ចការសំខាន់ៗមួយចំនួន ដូចជាការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាដើម។

សម្ដេច ក៏បានចូលរួមអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមក ក្រោមក្របខណ្ឌនៃអនុស្សរណៈដែលបានចុះហត្ថលេខាជាមួយគ្នានេះ ហើយសង្ឃឹមជឿជាក់ថាលទ្ធផលដ៏ល្អប្រសើរតាមរយៈការអនុវត្តអនុស្សរណៈនេះនឹងរួមចំណែកធ្វើឱ្យកម្ពុជាទទួលបានសុខសុវត្ថិភាព ពិសេសបម្រើដល់ការប្រារព្ធព្រឹត្តិការណ៍សំខាន់ៗនានានៅពេលខាងមុខដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ជាការឆ្លើយតប ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានថ្លែងអំណរគុណ និងគាំទ្រការវាយតម្លៃរបស់សម្ដេចក្រឡាហោម ទៅលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកន្លងមក ជាក់ស្ដែងអូស្ត្រាលីពិតជាបានចូលរួមផ្ដល់កិច្ចសហការដែលមិនត្រឹមតែជាមួយក្រសួងមហាផ្ទៃប៉ុណ្ណោះទេ តែក៏ជាមួយក្រសួងស្ថាប័នដទៃទៀតដែលមានកិច្ចសហការល្អជាមួយភាគីអូស្ត្រាលីដែរ។
ឯកឧត្តមក៏យកឱកាសនេះ ជម្រាបជូនសម្ដេចក្រឡាហោម អំពីថ្នាក់ដឹកនាំ និងគណៈប្រតិភូអូស្ត្រាលីដែលគ្រោងនឹងចូលរួមក្នុងការឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាខាងមុខនេះដែរ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរវិញ ឯកឧត្តម បានបង្ហាញការកត់សម្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃក្នុងការបង្កើននូវយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដោយឯកឧត្តម ក៏បានជម្រាបជូនដែរថាអូស្ត្រាលីត្រៀមខ្លួនផ្ដល់ការគាំទ្រដល់កម្ពុជាទៅលើកិច្ចការងារនេះ។

ឯកឧត្តម បន្តថាជាក់ស្ដែងក្នុងរយៈពេលកន្លងមក នគរបាលសហព័ន្ធអូស្ត្រាលី ក៏បានចូលរួមចំណែកក្នុងការងារពាក់ព័ន្ធនឹងក្របខណ្ឌMOU ដែលភាគីទាំងពីរមានជាមួយគ្នា ដោយបានផ្ដល់នូវវគ្គបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពកងកម្លាំងនគរបាលកម្ពុជា ព្រមទាំងបានផ្ដល់នូវសម្ភារៈ ឧបករណ៍បច្ចេកទេសក្នុងការបង្កើនសមត្ថភាពការងារធ្វើកោសល្យវិច្ច័យឯកសារ ធ្វើដំណើររបស់ជនបរទេសសម្រាប់បម្រើដល់ការងារអន្តោប្រវេសន៍ផងដែរ។

ឯកឧត្តម បន្តថានគរបាលអូស្ត្រាលី ក៏បាននិងកំពុងដំណើរការវគ្គបណ្ដុះបណ្ដាលមួយចំនួនទៀតជូនដល់កងកម្លាំងនគរបាលកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ បទល្មើសបច្ចេកវិទ្យា ការធ្វើកោសល្យវិច្ច័យឌីជីថល ដែលកិច្ចការទាំងនេះឯកឧត្តម សង្ឃឹមថានឹងរួមចំណែកជួយគាំទ្រដល់កម្ពុជាបង្កើនសមត្ថភាព ក៏ដូចជាធ្វើយ៉ាងណាចូលរួមគាំទ្រការដល់កម្ពុជាចេញពីបញ្ជីប្រផេះនៃការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ផងដែរ។

ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឯកឧត្តម បានជម្រាបជូនសម្ដេចថាបញ្ហានេះជាបញ្ហាសាកល និងជាបញ្ហាតំបន់ មិនមែនជាបញ្ហាសម្រាប់តែកម្ពុជានោះទេ ដូច្នេះឯកឧត្តម ក៏សង្ឃឹមថានឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា ដើម្បីរួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគស្មាញនេះ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានវាយតម្លៃជាវិជ្ជមានចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងថ្លែងអំណរគុណអូស្ត្រាលីដែលបានជួយគាំទ្រដល់ការបណ្ដុះបណ្ដាលលើកម្ពស់សមត្ថភាពរបស់កងកម្លាំងអនុវត្តច្បាប់របស់កម្ពុជា។

អត្ថបទដែលជាប់ទាក់ទង