**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ រវាងកងកម្លាំងនគរបាល នៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម

ភ្នំពេញ៖ អនុវត្តផែនការសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ២០២២ នៅព្រឹកថ្ងៃពុធទី១២ ខែតុលា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯកបំរ៉ុង លឿង តាមក្វាង អនុរដ្ឋមន្រ្តីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ រវាងកងកម្លាំងនគរបាល នៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម នៅសណ្ឋាគារ Melia Vinpearl ខេត្តតៃនិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំបានដំណើរការតាមកម្មវិធី និងរបៀបវារៈដែលបានគ្រោងទុក ដោយភាគីទាំងពីរបានផ្លាស់ប្តូរខ្លឹមសារ និងបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាល នៃខេត្តជាប់ព្រំដែនប្រទេសទាំងពីរ ចូលរួមចំណែកជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការគ្រប់វិស័យបន្ថែមទៀតរវាង កម្ពុជា-វៀតណាម និយាយជារួម និងនិយាយដោយឡែក រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ជាពិសេសការធានាសន្តិសុខ សណ្តាប់ធ្នាប់តំបន់ព្រំដែនរវាងប្រទេសទាំងពីរ។

នៅក្នុងកិច្ចប្រជុំភាគីទាំងពីរ បានឯកភាពគ្នាតាមខ្លឹមសារដូចខាងក្រោម៖

១. បន្តរួមចំណែកលេីកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី ដោយផ្តោតលើកិច្ចសហប្រតិបត្តិការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។

២. បង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធ ការបំពុលសភាពការណ៍ ក្នុងឧបាយកលញុះញង់​ បំផុសបំផុល​ បោកបញ្ឆោតប្រជាពលរដ្ឋនៅភូមិសាស្រ្តបណ្តាខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរ។

៣. បង្កើនការល្បាត ត្រួតពិនិត្យ ផ្សព្វផ្សាយ​ លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែនឱ្យគោរពឯករាជ្យ អធិបតេយ្យជាតិ ច្បាប់ ទំនៀមទម្លាប់ប្រពៃណីនៃប្រទេសនីមួយៗ គោរពប្រតិបត្តិលក្ខន្តិកៈគ្រប់គ្រងព្រំដែន ឱ្យបានហ្មឺងម៉ាត់ រួមចំណែកកសាងខ្សែបន្ទាត់ព្រំដែន
សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។

៤.ជម្រុញសកម្មភាពឃោសនាបំផុសប្រជាពលរដ្ឋនៅតំបន់ព្រំដែនឱ្យចូលរួមក្នុងចលនាបង្ការ ប្រឆាំងបទល្មើសឆ្លងដែន សំដៅធានាសុវត្ថិភាព សន្តិសុខតាមបណ្តាភូមិ ឃុំ ស្រុកនៃខេត្តជាប់ព្រំដែនទាំងសង្ខាង។

៥. ជម្រុញ និងបង្កើនកិច្ចសហការជាមួយកងកម្លាំងមានសមត្ថកិច្ចនៅតំបន់ព្រំដែន នៃប្រទេសទាំងពីរក្នុងការស្វែង និងទប់ស្កាត់មុខសញ្ញាបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ មុខសញ្ញា បទល្មើសគ្រឿងញៀន បណ្តាសកម្មភាពចាត់តាំង មេខ្យល់ និងខ្សែរយៈពួកឧក្រិដ្ឋជនលួចនាំមនុស្សឆ្លងដែន ខុសច្បាប់ បណ្តាសកម្មភាពល្បែងស៊ីសងខុសច្បាប់ ជួញដូរមនុស្ស និងពលកម្មដោយបង្ខំ។ល។

៥. បន្តពង្រឹងយន្តការដែលមានស្រាប់ និងបង្កើតប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ រវាងស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរ ឬទទួលព័ត៌មានដោះស្រាយហេតុការណ៍យថាហេតុប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

៦. បន្តរៀបចំកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន រវាងកងកម្លាំងនគរបាលជាតិកម្ពុជា និងកងកម្លាំងនគរបាលប្រជាជនវៀតណាមតាមរបៀបប្តូរវេន​ និងតាមការសម្រេចរបស់ថ្នាក់ដឹកនាំនៃភាគីទាំងពីរ។

ចុងក្រោយប្រធានគណៈប្រតិភូនៃភាគីទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅខេត្តតៃនិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ជាភាសាខ្មែរ និងភាសាវៀតណាម។ កិច្ចប្រជុំបានបញ្ចប់ក្រោមបរិយាកាសសោមនស្សរីករាយ ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការ៕

អត្ថបទដែលជាប់ទាក់ទង