ឯកឧត្តម តូច ចាន់នី ចូលរួមក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនគ្រួសារអតីតយុទ្ធជន និងគ្រួសារក្រីក្រ នៅស្រុករមាសហែក ៤០០គ្រួសារ

ភ្នំពេញ៖ ឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនគ្រួសារអតីតយុទ្ធជន និងគ្រួសារក្រីក្រ នៅស្រុករមាសហែក ខេត្តស្វាយរៀង ចំនួន៤០០គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងអាជ្ញាធរខេត្ត។

