**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

កិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលសហប្រតិបត្តិការ ៦ខែដើម ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ត រវាងខេត្តកណ្តាល និងខេត្តអានយ៉ាង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ខេត្តកណ្ដាល និងខេត្តអានយ៉ាង បានរៀបចំកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលសហប្រតិបត្តិការ ៦ខែដើម ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ត សម្រាប់ ៦ខែចុង ឆ្នាំ២០២២ រវាងខេត្តទាំងពីរ (កណ្តាល-អានយ៉ាង) នៅទីក្រុងឡុងសៀន ខេត្តអានយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអធិបតីភាពឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្ដម ង្វៀន ថាញ់ប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងថា ក្នុងរយៈពេលជាងពីរឆ្នាំ គិតចាប់ពីកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលសហប្រតិបត្តិការ ៦ខែដើមឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តសម្រាប់៦ខែចុងឆ្នាំ២០១៩ ត្រូវបានផ្អាកកិច្ចប្រជុំដោយផ្ទាល់ ដោយសារវិបត្តិនៃការរាតត្បាតជំងឺកូវីដ -១៩ក្ដី តែខេត្តយើងទាំង២ បានសហការគ្នាយ៉ាងល្អក្នុងកិច្ចការបង្ការ ទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ និងបទល្មើសនានានៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំង២។

ឯកឧត្ដមអភិបាលខេត្តកណ្ដាល បន្តថា កន្លងមកសមត្ថកិច្ចប្រចាំតំបន់ព្រំដែនខេត្តទាំងពីរ ចាត់ចែងអនុវត្តក្នុងក្របខណ្ឌទ្វេភាគី សម្រាប់ខេត្តកណ្តាល និងខេត្តអានយ៉ាង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ បានលទ្ធផលល្អប្រសើរបន្ថែមទៀត ស្របតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំយូរអង្វែង”។

កិច្ចប្រជុំនេះដែរខេត្តទាំង២ បាននឯកភាពគ្នា បង្កើនកិច្ចសហប្រតិបត្តិការក្នុងការថែរក្សាការពារសន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់ របៀបរៀបរយតាមតំបន់ព្រំដែនសំដៅថែរក្សាតំបន់ព្រំដែន ប្រកបដោយសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការលើគ្រប់វិស័យ។ បន្តសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ក្រុមឧក្រិដ្ឋជនមានអង្គការ ចាត់តាំង អំពើជួញដូរមនុស្ស រត់ពន្ធមនុស្ស ជួញដូរគ្រឿងញៀន ការរត់ពន្ធ និងជួញដូរអាវុធខុសច្បាប់ជាដើម។

ភាគីទាំងពីរបន្តជំរុញ សម្របសម្រួលនិងគ្រប់គ្រងសកម្មភាពធ្វើដំណើរ ការដឹកជញ្ជូនទំនិញ កសិផលរបស់ប្រជាជន និងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងខេត្តកណ្តាល និងខេត្តអានយ៉ាង ក្នុងដំណាក់កាលឆ្លងរាលដាលជំងឺកូវីដ-១៩។ បន្តកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ផែនការនិងវិនិយោគ ទេសចរណ៍ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន វប្បធម៌ អប់រំ បណ្តុះបណ្តាល សុខាភិបាល ដឹកជញ្ចូន រៀបចំដែនដី និងនគរូបនីយកម្ម ការងាររណសិរ្ស និងអង្គការមហាជន សមាគមនារី ការរុករក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ការធ្វើទំនាក់ទំនងផ្លាស់ប្តូរគណៈប្រតិភូសួរសុខទុក្ខ និងទស្សនកិច្ចគ្នាទៅវិញទៅមករវាងខេត្តទាំងពីរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង