**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងសួរសុខទុក នាយទាហាន និងមន្ត្រីអាវុធហត្ថខេត្តព្រះសីហនុ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាល និងសួរសុខទុក នាយទាហាន នាយទាហានរង និងមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ពីសកម្មភាពការងារ ការពារសន្តិសុខ សុវត្ថិភាពក្នុងខេត្តព្រះសីហនុ និងការអនុវត្តតួនាទីភារកិច្ចក្នុងការចុះការបង្ក្រាប ការជួញដូរមនុស្ស ជួញដូរពលកម្ម និងការជួញដូរផ្លូវភេទ និងការងារសង្គមមួយចំនួនផ្សេងទៀតប្រកបដោយជោគជ័យ ដោយមានការចង្អុលបង្ហាញពីឯកឧត្តមអភិបាលខេត្ត និងបានការយកចិត្តទុកដាក់ដល់កងកម្លាំងកងរាជអាវុធហត្ថ ព្រមទាំងបានផ្តល់អនុសាសន៍ល្អៗដល់កងកម្លាំងរាជអាវុធហត្ថរបស់យើងក្នុងការចូលរួមសហការការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលការចែករំលែកបទពិសោធន៍ការងាររយៈពេលកន្លងមកមានដូចជា៖ ១.ការបង្ក្រាបល្បែស៊ីសងខុសច្បាប់គ្រប់ទម្រង់, ២.បង្ក្រាប និងស្រាវជ្រាវការជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ, ៣.ការត្រួតពិនិត្យអត្តពលកម្មបរទេសខុសច្បាប់នៅខេត្តព្រះសីហនុ។ល។

ឯកឧត្តមបានលើកឡើងថា ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ នៅខេត្តរបស់យើងមានពាក្យបណ្តឹងចំនួន២៥៣បណ្តឹង ប្តឹងតាមរយៈផេកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហតឡាញខេត្ត ដែលមានកម្លាំងថ្នាក់ជាតិចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត បានធ្វើការបង្ក្រាប ស្រាវជ្រាវបំបែកករណីបានជាបន្តបន្ទាប់ ដោយមិនទាន់មានបណ្តឹងថ្មីទៀតទេ។ ទន្ទឹមនោះយើងនៅតែមានការគិតគូរ ក្នុងការបង្ការទប់ស្កាត់ ដោយយើងត្រូវរួមគ្នាពន្លត់ភ្លើងកុំបន្តបក់ផ្សែង។ ត្រូវធ្វើការតាមដានស្រាវជ្រាវនៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងជួញដូរផ្លូវភេទ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ទន្ទឹមនឹងការបើកឱ្យដំណើរការសាងល្បងផ្លូវល្បឿនលឿនរយៈពេលមួយខែ គឺភ្ញៀវទេសចរ បានធ្វើដំណើរតាមផ្លូវល្បឿនលឿនមកកាន់ខេត្តព្រះសីហនុមានការកើនឡើង ពិសេសនៅចុងសប្តាហ៍ ក្នុងនោះឯកឧត្តមបានស្នើសុំឱ្យលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ត្រូវបង្កើនកម្លាំងយាមល្បាតនៅតាមគោលដៅនានា ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចររបស់យើង។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃចំពោះមេបញ្ជាការ មេបញ្ជាការរង និងពលអាវុធហត្ថ ដែលបានចូលរួមបំពេញការងារការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរក្នុងពិធីបុណ្យផ្សេងៗបានល្អ ដោយស្មារតីទទួលខុសត្រូវក្នុងការដឹកនាំ និងការចូលរួមពីមន្ត្រីក្រោមឱវាទទទួលបានជោគជ័យ។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ដ បានឧបត្ថម្ភថវិកា ចំនួន២០,០០០,០០០រៀល ដើម្បីជាការលើកទឹកចិត្តដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុផងដែរ៕

អត្ថបទដែលជាប់ទាក់ទង