អភិបាលខេត្តព្រៃវែង ចុះពិនិត្យទីតាំងរៀបចំពិធីប្រណាំងទូក ប្រគុំតន្ត្រីនិងតាំងពិពរណ៍ ដេីម្បីចូលរួមអបអរពិធីប្រណាំងទូក “ង“ ខេត្តព្រៃវែង

ភ្នំពេញ៖ ឯកឧត្តម ជា សុ មេធី អភិបាលខេត្តព្រៃវែង នៅរសៀលថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំក្រុមការងាររៀបចំពិធីប្រណាំងទូក “ង” ខេត្តព្រៃវែង ជាមួយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងរៀបចំពិធីប្រណាំងទូក “ង” ប្រគុំតន្ត្រី និងតាំងពិពរណ៍ ដេីម្បីចូលរួមអបអរពិធីប្រណាំងទូក “ង“ ខេត្តព្រៃវែង នៅតាមបណ្ដោយមាត់ទន្លេ ចុងប៉ម ដែលពិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥-១៦ ខែតុលា ឆ្នាំ២០២២ ខាងមុខឆាប់ៗនេះ។
សូមអញ្ជើញ បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមទស្សនាកម្សាន្តការប្រគុំតន្ត្រី និងទិញទំនិញតាមស្តង់តាំងពិពរណ៌នៅក្នុង ពិធីប្រណាំងទូក “ង“ ឆាប់ៗនេះ៕

