**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ បេសកម្មចម្បងដែលក្រសួងការងារទទួលពីរាជរដ្ឋាភិបាល គឺទទួលបន្ទុកទៅលើវិស័យចំនួន៣

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានលើកឡើងថា បេសកម្មជាចម្បងដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលអាណត្តិពីរាជរដ្ឋាភិបាលគឺទទួលបន្ទុកទៅលើវិស័យចំនួន៣គឺ វិស័យការងារ វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យសន្តិសុខសង្គម។

ឯកឧត្ដមបានថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងការងារ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

ឯកឧត្តម ហេង សួរបានឲ្យដឹងថា វិស័យទាំង៣ខាងលើនេះផ្គុំគា្នទៅពាក់ពន្ធ័ទៅនឹងតួអង្គ២សំខាន់នៅក្នុងសេដ្ឋកិច្ចជាតិរបស់យើងគឺ៖១.ពាក់ពន្ធ័ទៅនឹងតួអង្គដែលជាអ្នកផ្ដល់ការងារធ្វើ។ ២.ពាក់ពន្ធ័ទៅនឹងកម្លាំងពលកម្មដែលអាចជាកម្មករនិយោជិកដែលធ្វើការនៅតាមរោងចក្រសហគ្រាស។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា ដើម្បីអនុវត្តអាណត្តិក៏ដូចជាបំពេញនូវតួនាទីខាងផ្នែកសេដ្ឋកិច្ចនិងសង្គមកិច្ចនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានលិខិតបទដ្ឋានកិត្តិយុត្តជាគោលមួយចំនួនដែលនៅក្នុងនោះបើយើងគិតអំពីក្របខ័ណ្ឌគោលនយោបាយគឺក្រសួងមានភារកិច្ចក្នុងការអនុវត្តនូវគោលនយោបាយជាតិស្ដីពីមុខរបរនិងការងារឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥,គោលនយោបាយជាតិស្ដីពីបណ្ដុះបណ្ដាលបច្ចេកទេសនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈឆ្នាំ២០១៧ ដល់ឆ្នាំ២០២៥,គោលនយោបាយជាតិស្តីពីទេសន្តប្រវេសន៍សម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ដែលនៅក្នុងផែនការយុទ្ធសាស្ត្រនេះយើងមានយុទ្ធសាស្រ្តស្នូលចំនួន៥ ហើយយុទ្ទសាស្រ្តទាំង៥នេះគឺក្ដោបទៅលើច្បាប់ចំនួន៤ ដែលយើងកំពុងអនុវត្តរួមមាន៖១.ច្បាប់ស្ដីពីការងារ, ២.ច្បាប់ស្ដីពីរបបសន្តិសុខសង្គម, ៣.ច្បាប់ស្ដីពីសហជីប, ៤.ច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា។

ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថាយើងកំពុងតែរៀបចំសេចក្ដីព្រាងច្បាប់ចំនួន៣ផ្សេងទៀតដើម្បីធ្វើយ៉ាងណាឲវិស័យការងារ វិស័យសន្តិសុខសង្គម និងវិស័យបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈកាន់តែមានភាពគ្រប់ជ្រុងជ្រោយនិងមានយុន្តកាលបទដ្ឋានកិត្តិយុត្តស្របបានតាមបទដ្ឋានអន្តរជាតិគឺ៖ន១.ច្បាប់ស្ដីពីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ២.ច្បាប់ស្ដីពីសុខភាព និងសុវត្ថិភាពការងារ, ៣.ច្បាប់ស្ដីពីទេសន្តរប្រវេសន៍ការងារ៕

អត្ថបទដែលជាប់ទាក់ទង