ឯកឧត្តម អ៊ុន ចាន់ដា ចុះសួរសុខទុក្ខពលរដ្ឋ និងពិនិត្យការងារបង្កបង្កើនផល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់ និងខូចខាតដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានដឹកនាំមន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ចុះ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យការងារបង្កបង្កើនផល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់ និងខូចខាតដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ ដើម្បីដោះស្រាយជាបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋនៅឃុំព្រែកក្របៅ ស្រុកកងមាស។

