**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ប្រធានស្ដីទី OCA ផ្ញើលិខិតថ្លែងអំណរគុណឯកឧត្ដម ថោង ខុន ក្រោយទទួលរៀបចំមហាសន្និបាត ដោយជោគជ័យ

ភ្នំពេញ៖ ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លោក Raja Randhir Singh បានផ្ញើលិខិតថ្លែង អំណរគុណឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មា ធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានដឹកនាំ និងរៀបចំមហាសន្និបាតក្រុមប្រឹក្សាកីឡា អូឡាំពិកអាស៊ី លើកទី៤១ ប្រកបដោយភាពជោគជ័យ និងការចងចាំដ៏ល្អ សម្រាប់ប្រតិភូអាស៊ី និងថ្នាក់ដឹកនាំចលនាអូឡាំពិកអន្ដរជាតិ ដែលបានចូលរួមព្រឹត្តិការណ៍នេះកាលពីដើមខែតុលាកន្លងទៅ។

យោងតាមលិខិតរបស់ប្រធានស្ដីទី OCA បានបញ្ជាក់ថា “សូមទទួលយកការគោរពដ៏ជ្រាលជ្រៅ ល្អបំផុតពីខ្ញុំ ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណឯកឧត្តម រួមទាំងមិត្តរួមការងារក្នុងគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ដែលបានរៀបចំកម្មវិធីមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី នៅរាជធានីភ្នំពេញ ទទួលបានជោគជ័យ”។

មហាសន្និបាតអូឡាំពិកអាស៊ី បានធ្វើឡើងក្នុងលក្ខណៈមួយ ដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ការទទួលបដិសណ្ឋារកិច្ចយ៉ាងល្អឥតខ្ចោះជូនដល់ប្រតិភូកីឡាក្រុមប្រឹក្សាអូឡាំពិកអាស៊ី។ ប្រតិភូទាំងអស់ បានទទួលនៅការចង់ចាំដ៏អស្ចារ្យក្នុងការអញ្ជើញមកចូលរួមក្នុងមហាសន្និបាតនេះ។ ខ្ញុំសូមជូនពរឲ្យឯកឧត្តម ទទួលបានជោគជ័យក្នុងការងារ និងសម្រេចបានលទ្ធផលល្អ និងស្នាដៃធំៗបន្ថែមទៀត ក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជានាពេលខាងមុខ។

សូមរំឮកថា មហាសន្និបាត OCA លើកទី៤១ នៅកម្ពុជា បានប្រព្រឹត្តទៅ កាលពីថ្ងៃទី០១-០៥ ខែតុលា ខណៈពិធីបើកមហាសន្និបាត នៅថ្ងៃទី០៤ ខែតុលា បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយសម្ដេចបានថ្លែងនូវសន្ទរកថាគន្លឹះ សម្រាប់សមាជិកក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដែលបានចូលរួម ក្នុងន័យរួមចំណែកអភិវឌ្ឍន៍វិស័យ កីឡាក្នុងតំបន់អាស៊ីឲ្យកាន់តែរីកចម្រើនទៀតផង។

អ្វីដែលគួរឲ្យកត់សម្គាល់ ក្នុងឱកាសនៃមហាសន្និបាតខាងលើ ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួង ទេសចរណ៍ និងជាប្រធាន NOCC ក៏បានទទួលគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត «ខ្សែកមាស» ពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី(OCA) ចំពោះការលះបង់ និងការខិតខំប្រឹងប្រែង ក្នុងការជំរុញចលនា អូឡាំពិកកម្ពុជា ក៏ដូចជាចលនាអូឡាំពិកអន្ដរជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង