នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដឹកនាំកិច្ចប្រជុំគណៈកម្មការ ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការយោធា និងកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា

ភ្នំពេញ៖នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការយោធា និងកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅបន្ទប់ប្រជុំ ខុទ្ទកាល័យ អគ្គបញ្ជាការ។

