សម្ដេចតេជោ ហ៊ុន សែន ប្រកាសផលិតនាឡិកា ធ្វើជាកាដូ ជូនថ្នាក់ដឹកនាំកំពូល អញ្ជើញមកចូលរួមកិច្ចប្រជុំអាស៊ាន នៅកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថានឹងផលិតនាឡិកាចំនួន ២៥គ្រឿង សម្រាប់ធ្វើជាកាដូ ចែកជូនប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន និងថ្នាក់ដឹកនាំកំពូលនៃបណ្តាប្រទេសដៃគូ ដែលអញ្ជើញមកចូលរួម កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា នាខែវិច្ឆិកាខាងមុខ ។
ក្នុងឱកាស អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅថ្ងៃកិច្ចប្រជុំកំពូល អាស៊ានមកដល់ សម្ដេចក៏នឹងពាក់នាឡិកាម៉ាក “Made in Cambodia” នេះផងដែរ ។
