ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយ ជូនដំណើរដល់មន្ត្រីនគរបាលចូលនិវត្តន៍ និងមន្ត្រីនគរបាលមរណៈ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានប្រារព្ធធ្វើពិធីសំណេះសំណាល សួរសុខទុក្ខ និងបើកប្រាក់ឧត្តម្ភគោលនយោបាយជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍ និង មន្ត្រីនគរបាលមរណ: ក្រោមអធិបតីភាពលោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការចូលរួមពីលោក ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង នាយ នាយរងការិយាល័យជំនាញជាច្រើនរូប។
លោកវរសេនីយ៍ទោ ឱ នរិន្ទ នាយការិយាល័យបុគ្គលិក បានឲ្យដឹងថា និវត្តន៍ជន ដែលអញ្ជើញមកចូលរួមថ្ងៃនេះ មានចំនួន ៤៩នាក់ ក្នុងនោះក្រុមការងារបើកប្រាក់ឧបត្ថម្ភគោលនយោបាយជូននគរបាលចូលនិវត្តន៍ចំនួន៤៤នាក់ បើកប្រាក់សមាគមន៍មិត្តនគរបាលជាតិកម្ពុជា ជូនគ្រួសារនគរបាលមរណ:០៤នាក់ និង មន្ត្រីនគរបាលលាឈប់ពីក្របខ័ណ្ឌ០១នាក់ ។ ថវិការសរុប ៤៣៨,៧១២,៥០០៛(បួនរយសាមសិបបីលាន ប្រំពីររយដប់ពីរពាន់ ប្រាំរយរៀលគត់)។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏បានពាំនាំការសួរសុខទុកពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនរបាលជាតិ និងជាប្រធានគណៈកម្មាធិការថ្នាក់កណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា ចំពោះបងៗ ពូៗនិវត្តន៍ជន និងគ្រួសារនគរបាលមរណ:ផងដែរ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្តាំផ្ញើរដល់បងៗ និងពូៗ អតីតនគបាលចូលវត្តន៍ និង សមាជិកនគរបាលមរណ: ក្នុងឱកាសនោះ សូមយកប្រាក់ទាំងនេះទៅពង្រីកមុខរបរបន្ថែម ទាំងធ្វើស្រែ ចំការ កសិកម្ម និងការរកស៊ីផ្សេងៗឲ្យបាន ដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។
ទន្ទឹមលោកក៏បានអំពាវនាវដល់និវត្តន៍ជនទាំងអស់ត្រូវយកចិត្តទុកដាក់ថែសុខភាពឲ្យបានល្អ ត្រូវទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ឲ្យបានគ្រប់គ្នា ហើយក៏ត្រូវបន្តអនុវត្តន៍វិធានការសុខាភិបាលគឺ៣កុំ ៣ការពារ ដើម្បីគេចផុតពីជំងឺផ្សេងៗ ៕

