ឯកឧត្តម កែប ជុតិមា និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកឋិនទានសាមគ្គី និងអភិសេកព្រះរូប “ព្រះឥន្ទកោសីយ៍”
ភ្នំពេញ៖ ឯកឧត្តម កែប ជុតិមា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ព្រមទាំងលោកជំទាវនាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួមកម្មវិធីបុណ្យកឋិនទានសាមគ្គី និងអភិសេកព្រះរូប “ព្រះឥន្ទកោសីយ៍” ដែលត្រូវដង្ហែ និងយាងព្រះរូបទៅកាន់វត្តព្រះឥន្ទកោសីយ៍ នៅខេត្តសៀមរាប។