**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ឯកឧត្តមសាស្រ្តចារ្យ ម៉ម ប៊ុនហេង បានអញ្ជើញចុះជួបសំណេះសំណាល និងចែកកញ្ចប់មុងចូលព្រៃ ជូនដល់ក្រុមការងារប្រចាំការនៅតាមគោលដៅប៉ុស្តិ៍ច្រកចេញចូលព្រៃ ឧទ្យានុរក្សព្រៃឈើ

ភ្នំពេញ៖ឯកឧត្តមសាស្រ្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល និងមន្ទីរចំណុះសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ ព្រមទាំងអង្គការដៃគូសុខាភិបាល ដូចជា WHO, UNOPS, PMI/USAID, CRS, CHAI,MC, CMEP2, KOFIH នាថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកកញ្ចប់មុងចូលព្រៃ ជូនដល់ក្រុមការងារប្រចាំការនៅតាមគោលដៅប៉ុស្តិ៍ច្រកចេញចូលព្រៃ ឧទ្យានុរក្សព្រៃឈើ អ្នកស្មគ្រ័ចិត្តភូមិ កម្មករចំការ-អ្នកចូលព្រៃ និងប្រជាជនចល័តសរុបចំនួនជាង ៣១៧នាក់ ដែលកំពុង ធ្វើការនិងស្នាក់នៅភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដែលជាតំបន់ប្រឈមនឹងការចម្លងជំងឺគ្រុនចាញ់ខ្ពស់។

ក្នុងឱកាសជួបសំណេះសំណាលនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជំរុញឱ្យកម្មករចំការ-អ្នកចូលព្រៃ និងប្រជាជនចល័តទាំងអស់ ស្វែងរកការធ្វើតេស្តជំងឺគ្រុនចាញ់ភ្លាមៗ ជាមួយអ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ ឬមណ្ឌលសុខភាពក្រោយត្រឡប់ពីព្រៃ។ ប្រសិនបើរកឃើញថា មានមេរោគគ្រុនចាញ់ ត្រូវព្យាបាលភ្លាម។ ទន្ទឹមនោះដែរ ត្រូវបង្ការខ្លួនកុំឲ្យកើតជំងឺដោយការប្រើប្រាស់មុងអង្រឹងជ្រលក់ថ្នាំពេលចូលទៅសម្រាកក្នុងព្រៃ ឬថ្នាំលាបស្បែក និងលេបថ្នាំបង្ការមុនពេលចូលព្រៃ។ ឯកឧត្តមបានសំណូមពរ អោយបុគ្គលិក មន្រ្តីផ្តល់សេវាសុខាភិបាល គ្រប់កំរិតត្រូវចុះជួបប្រជាជនចំណុចផ្ទាល់ និងផ្តល់ការអប់រំសុខភាព ដើម្បីឲ្យមានការផ្លាស់ប្តូរឥរិយាបទក្នុងការបង្ការ និងព្យាបាល ជំងឺគ្រុនចាញ់ ។ ឯកឧត្តមរដ្ឋមន្រ្តី បានផ្ដល់នូវអនុសាសន៍សំខាន់ៗបន្ថែមដល់មជ្ឈមណ្ឌល កំចាត់ជំងឺគ្រុនចាញ់ និងដៃគូពាក់ពន្ធ័ទាំងអស់ ដូចតទៅ៖

-កំណត់ឲ្យបាននូវចំនួនប្រជាជនប្រឈម (ប្រជាពលចល័ត និងអ្នកមានរបរទាក់ទងទៅនឹងព្រៃ) ក្នុងតំបន់គ្រប់គ្រង ដើម្បីធ្វើបទអន្តរាគមន៍បានគ្រប់គ្នាៗ និងមានប្រសិទ្ធភាពខ្ពស់

-ភូមិដែលមានករណីចម្លងជំងឺគ្រុនចាញ់ច្រើន សូមធ្វើតេស្តឈាមលើប្រជាជនទូទៅក្នុងភូមិ និងធ្វើការព្យាបាលសមូហភាពលើប្រជាជនគោលដៅ និងពិនិត្យអោយបានច្បាស់ មុននឹងអនុវត្តន៍លើស្រ្តីមានផ្ទៃពោះនិងកុមារ។

-ជំរុញដល់មន្ដ្រីទាំងអស់ ត្រូវរួមសហការគ្នា ជាពិសេសមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរដែនដី និងអង្គការដៃគូសុខាភិបាល ក្នុងខេត្តនីមួយៗចាំបាច់ត្រូវអនុវត្តផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានលុបបំបាត់គ្រុនចាញ់ ឱ្យខានតែបាននៅឆ្នាំ២០២៥

-មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ មន្ទីរសុខាភិបាលខេត្ត និងអង្គការដៃគូពាក់ព័ន្ធទាំងអស់ ពិនិត្យមើលរួមគ្នាលើវឌ្ឍនភាពការងារ កត្តាប្រឈមហានិភ័យ និងកាលានុវឌ្ឍភាព ដើម្បីពិភាក្សារួមគ្នារកដំណោះស្រាយ លើទំហំសកម្មភាពអនុវត្តឆ្លើយតបនាពេលបច្ចុប្បន្ន និងពង្រីកការអនុវត្តឲ្យសមស្របនូវភូមិសាស្រ្តកំពុងប្រឈម ឲ្យបានជោគជ័យ ទៅតាមសូចនាករកំណត់ក្នុងយុទ្ធសាស្រ្ត សម្រាប់ការលុបបំបាត់ជំងឺគ្រុនចាញ់។

បន្ទាប់ពីសំណេះសំណាលជាមួយកម្មករចំការ-អ្នកចូលព្រៃ និងប្រជាជនចល័តរួចមក ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានអញ្ជើញបន្តដំណើរទៅពិនិត្យនិងជួបដោយផ្ទាល់ជាមួយក្រុមការងារនៅច្រករំល ដែលជាប៉ុស្តិ៍ច្រកចេញចូលព្រៃ ដែលមានមន្រ្តីសុខាភិបាល ឧទ្យានុរក្សព្រៃឈើ និងអ្នកស្មគ្រ័ចិត្តភូមិបំរើការនៅទីនោះ។ ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពិនិត្យសកម្មភាពជាក់ស្តែងរបស់អ្នកស្ម័គ្រចិត្តដែលកំពុងជួសឈាម អ្នកចេញមកពីព្រៃ និងធ្វើការណែនាំអំពីវិធីការពារការឆ្លងមេរោគគ្រុនចាញ់ និងការព្យាបាលដល់អ្នកស្ម័គ្រចិត្តគ្រុនចាញ់ប្រសិនបើរកឃើញថាពួកគាត់មានជំងឺគ្រុនចាញ់។

ក្នុងនាមអាជ្ញាធរខេត្ដ ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានប្ដេជ្ញាខិតខំប្រឹងប្រែង សហការជាមួយកម្មវិធីជាតិ ជាពិសេសជាមួយក្រសួងសុខាភិបាល នៅតាមបណ្ដាស្រុក ចូលរួមគ្រប់សកម្មភាព ដូចជាការផ្សព្វផ្សាយការបង្ការជំងឺ កំណត់ប្រជាជនគោលដៅប្រឈម និងប្រជាជនចល័ត ដើម្បីទទួលបានលទ្ធផលខ្ពស់ ឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅខេត្ដពោធិ៍សាត់ ឲ្យបានសម្រេចតាមគោលដៅកំណត់៕

អត្ថបទដែលជាប់ទាក់ទង