អភិបាលខេត្តស្តីទី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីសេចក្តីណែនាំនីតិវិធីនៃការផ្តល់ទិដ្ឋការលើការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួរសាររបស់មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ ក្នុងខេត្តស្ទឹងត្រែង

ភ្នំពេញ៖ ឯកឧត្តម ញ៉ែម សារី អភិបាលខេត្តស្តីទី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីសេចក្តីណែនាំលេខៈ៤៣០៧/២២ មស.សណន ស្តីពីនីតិវិធីនៃការផ្តល់ទិដ្ឋការលើការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួរសាររបស់មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរមុខងារសាធារណៈខេត្ត អភិបាលរងក្រុង ស្រុក និងមន្ត្រីរាជការពាក់ព័ន្ធមកពីមន្ទីរវិស័យនានាជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕

