ឯកឧត្តម នាក់ សើគីរីន៖ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវកំណែទម្រង់អាទិភាព៤

ភ្នំពេញ៖ ឯកឧត្តម នាក់ សើគីរីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ចេញនូវកំណែទម្រង់អាទិភាព៤ដែលក្នុងនោះគឺមានកំណែទម្រង់ពាក់ពន្ធ័ទៅនឹងកំណែទម្រង់ច្បាប់និងប្រពន្ធ័យុត្តិធម៌ដើម្បីលើកកំពស់គុណភាពនៃការផ្ដល់សេវាយុត្តិធម៌ដល់ប្រជាពលរដ្ឋគ្រប់រូប។
ឯកឧត្តម អនុរដ្ឋលេខាធិការ បានបន្តថានៅពេលដែលចាប់ផ្ដើបអនុវត្តនូវគោលនយោបាយនេះគឹក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំវិស័យយុត្តធម៌គឺឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានដាក់ចេញនូវផែនការ និងការដឹកនាំសម្រាប់ដោះស្រាយបញ្ហាប្រឈមមួយគឺការកកស្ទះសំណុំរឿង។
កត្តាដែលដែលនាំឲមានការកកស្ទះសំណុំរឿងនេះគឺជាកត្តាសត្ចនុម័តដោយសារតែការគិតគូរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់នូវភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋជាពិសេស សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណះ។
កន្លងមករដ្ឋបាលបានដាក់ចេញនូវយុទ្ធនាការប្រឆាំងនិងបទល្មើសជាពិសេសគឺយុទ្ធនាការប្រឆាំងនិងបទល្មើសគ្រឿងញៀនខុសច្បាប់ យុទ្ធនាការប្រឆាំងបទល្មើសធនធានធម្មជាតិ និងបទល្មើសព្រៃឈើ ការអនុវត្តយុទ្ធនាការនេះគឺយើងទទួលនាបលទ្ធិផលជោគជ័យជាបន្តបន្ទាប់និងមានការសាទរគ្រប់មជ្ឈដ្ឋានផងដែរ ៕
